បីថ្ងៃនៃបុណ្យអុំទូក ៖ មនុស្សចំនួន ២២នាក់ស្លាប់ និងរបួសធ្ងន់ស្រាល ៦៩នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍
ដោយ Heng  ថ្ងៃទី 30 November, 2023  ម៉ោង 07:22 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ បើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា មនុស្សចំនួន ២២នាក់ បានស្លាប់ និងរបួសធ្ងន់ស្រាលចំនួន ៦៩នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស រយៈពេល ៣ថ្ងៃ (២៦-២៧-២៨ វិច្ឆិកា) នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

របាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែវិច្ឆិកា ដែលជាថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក ស្លាប់មនុស្សចំនួន ៥នាក់ និងរបួស ៩នាក់ (ធ្ងន់ ៥នាក់ និងស្រាល ៤នាក់)។ ចំនួនអ្នកស្លាប់និងរបួសនេះ គឺគិតត្រឹមម៉ោង៤រសៀល។

ចំណែកនៅថ្ងៃទី២៧ ខែវិច្ឆិកា ដែលជាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ១១លើក ស្លាប់មនុស្សចំនួន ៣នាក់ និងរបួស ១៨នាក់ (ធ្ងន់ ១៣នាក់ និងស្រាល ៥នាក់)។ ចំនួនអ្នកស្លាប់និងរបួសនេះ គឺគិតត្រឹមម៉ោង៤រសៀល។

រីឯនៅថ្ងៃទី២៨ ខែវិច្ឆិកា ដែលជាថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ១៨លើក ស្លាប់មនុស្សចំនួន ១៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៤២នាក់ (ធ្ងន់ ២២នាក់ , ស្រាល ២២នាក់) ចំនួនអ្នកស្លាប់និងរបួសនេះ គឺគិតត្រឹមម៉ោង៤រសៀល៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...