សមត្ថកិច្ចចុះពិនិត្យបន្ទាប់ទទួលព័ត៌មាន ប្រទះឃើញបុរសម្នាក់ធ្វើអត្តឃាតនៅមែកឈើក្រោយផ្ទះ
ដោយ Heng  ថ្ងៃទី 3 September, 2023  ម៉ោង 10:13 | សន្តិសុខ​សង្គម

(ខេត្តពោធិ៍សាត់) ៖ អ្នកភូមិព្រែកតាគង់ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានឲ្យដឹងនាព្រឹកថ្ងៃអាទិត្យថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ នេះថា ឃើញមន្រ្តីស្ថាប័នជំនាញពាក់ព័ន្ធ ចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវ បន្ទាប់មានការភ្ញាក់ផ្អើលមួយដោយឃើញបុរសម្នាក់ធ្វើអត្តឃាតដោយចងកនៅក្រោយផ្ទះ ។

ប្រជាពលរដ្ឋភូមិដដែលឲ្យដឹងទៀតថា សពជនរងគ្រោះស្លាប់ត្រូវបានគេស្គាល់ឈ្មោះ ឱម ខេមសៅឌី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយពួកគាត់ដែរ ។ សពចងកដោយខ្សែនីឡុង ពណ៌ស ប្រវែងប្រមាណជាង១ម៉ែត្រ ផ្ជាប់ទៅមែកឈើស្នាយក្រោយផ្ទះ ។

ប្រភពព័ត៌មានពីអ្នកភូមិបញ្ជាក់ទៀតថា តាមការបង្ហើបពីក្រុមសមត្ថកិច្ចដែលកំពុងពិនិត្យជាក់ស្ដែង សព(ឱម ខេមសៅឌី)ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ ថាមានការពាក់ព័ន្ធករណីផ្សេងៗនោះឡើយ។ សពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...