រថយន្តMazda បបុកម៉ូតូហុងដាគុប ខណៈបើកបញ្ច្រាសទិសគ្នាបណ្ដាលឲ្យបុរសអ្នកបើកបរស្លាប់ភ្លាមៗ​
ដោយ Heng  ថ្ងៃទី 1 April, 2023  ម៉ោង 08:40 | សន្តិសុខ​សង្គម

(ភ្នំពេញ​) ៖​ បុរសម្នាក់កំពង់ឆិកម៉ូតូម្នាក់ឯងត្រូវរថយន្តបុកហើយកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី៣១ ខែមីនា​ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវលេខ៩២ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សាត សារី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើករថយន្តដឹកទឹកកក ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើត នៅឯស្រុកបាភ្នំ ខេត្តព្រៃវែង។ ជនងគ្រោះជិះម៉ូតូហុងដាគុបជ្រុង ពណ៌ស្លែ​ ពាក់ស្លាកលេខ ក6517 កណ1 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៩២ ក្នុងទិសដៅពីលិចទៅកើត ហើយមានរថយន្តMazda មួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ​ 2BB-6433 ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីកើតទៅលិចបានជ្រុលទៅបុកជាមួយម៉ូតូពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះដួលបោកក្បាលនឹងថ្នល់ស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។ ចំណែករថយន្តបង្កបានព្យាយាមបើករត់កិនទាំងម៉ូតូអូសជិតមួយគីឡូម៉ែត្រ ត្រូវបានបងប្អូនប្រជាពលរដ្ឋដេញឃាត់ជាប់ទាំងរថយន្ត និងអ្នកបើកបរួចប្រគល់ជូនសមត្ថកិច្ចយកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

​សមត្ថកិច្ចជំនាញឱ្យចុះមកធ្វើការវាស់វែង និងប្រគល់អ្នកបើកបរទៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីពេញរង់ចាំធ្វើការដោះស្រាយតាមច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...