ស្លាប់២នាក់ គ្រោះថ្នាក់ក្រឡាប់រថយន្តសណ្តោងរ៉ឺម៉កដឹកជីអាចម៍គោ នៅខេត្តមណ្ឌគិរី
ដោយ Heng  ថ្ងៃទី 1 April, 2023  ម៉ោង 09:42 | សន្តិសុខ​សង្គម

(ខេត្តមណ្ឌលគិរី) ៖ បុរសអ្នកបើកបររថយន្តនិងស្ត្រីម្នាក់រួមដំណើរបានស្លាប់បាត់បង់ជីវិតភ្លាមៗបន្ទាប់ពីរថយន្តក្រឡាប់ដោយខ្លួនឯងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកាលពីវេលាម៉ោង១៥ និង៣០នាទីនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នៅលើដងផ្លូវជាតិលេខ៧៦Aនៅត្រង់ ចំណុចទល់មុខស្នាក់ការសន្តិសុខ៧៦២ ស្ថិតនៅក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តដែលជាជនរងគ្រោះ បើកបររថយន្តក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន ម៉្យាងទៀត ផ្លូវកោងផង ទើបបណ្តាលឲ្យរេចង្កូតរថយន្តក្រឡាប់ដោយខ្លួនឯង។
រថយន្តនោះម៉ាកV1សណ្តោងរ៉ឺម៉កក្បាលពណ៌ឈាមជ្រូក រឺម៉កពណ៌ស ពាក់ស្លាកលេខក្បាលខាងមុខ ភ្នំពេញ 3B.9826 រ៉ឺម៉កក្រោយពាក់ស្លាកលេខព្រះសីហនុ 4A2634 រថយន្តនោះដឹកជីអាចម៌គោ។

ប្រភពបន្តថា ជនរងគ្រោះអ្នកបើកបររថយន្តមានឈ្មោះ សយ ជុំ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកបើកបរមានទីកន្លែងកំណើត ភូមិសាឡង់ទី២ ឃុំដា ស្រុកមេមត់ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ននៅភូមិសាឡង់ទី២ ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំបានបាត់បង់ជីវិត នៅកន្លែងកើតហេតុរួម និងស្រ្តីម្នាក់ទៀត ដែលជាអ្នករួមដំណើរជាមួយ មិនស្គាល់អត្តសញ្ញាណនៅឡើយបានស្លាប់ បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុ។

សពជនរងគ្រោះទាំង២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកពេជ្រាដា បានធ្វើកំណត់ហេតុ រង់ចាំសាច់ញាតិមកទទូល និងប្រគល់សពដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត រីឯរថយន្តត្រូវខូចខាតទាំងស្រុង នៅកន្លែងកើតហេតុ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...