រថយន្តស្ទូចបំពានភ្លើងស្តុបបុករថយន្តFord Ranger ពេញទំហឹង
ដោយ Heng  ថ្ងៃទី 29 March, 2023  ម៉ោង 09:18 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ រថយន្តស្ទូចមួយគ្រឿងបេីកបរយ៉ាងលឿនបំពានភ្លើងស្តបពណ៌ក្រហមជ្រុលទៅបុករថយន្ត Ford Ranger ពីចំហៀងពេញទំហឹង​ កាលពីវេលាម៉ោង១ និង ២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ២០២៣​ នៅតាមបណ្តោយផ្លូវលេខ២១៧ កែងនឹងផ្លូវ៥០ម៉ែត្រត្រង់ចំណុចភ្លើងស្តុបបារគូ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។ ករណីនេះបណ្ដាលឱ្យអ្នកបើកបររថយន្ត ford ranger រងរបួសធ្ងន់។

​តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកFord Ranger ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BW-1685 បើកបរដោយបុរសម្នាក់ ន៨ងរួមដំណើរជាមួយនារីម្នាក់ តាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿនមធ្យម​។ លុះមកដល់ភ្លើងស្តុបបារគូជាចំណុចកើតហេតុ​ បានបួងចង្កូតបត់ស្តាំមកតាមបណ្តោយផ្លូវ៥០ម៉ែត្រ​ ខណៈបត់បានពាក់កណ្ដាលភ្លើងស្តុបស្រាប់តែមានរថយន្តស្ទូចមួយគ្រឿងមិនចាំស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន និងបានបំពានភ្លើងស្តុបពណ៌ក្រហមជ្រុលទៅបុករថយន្តFord Ranger ចំពីមុខចំហៀងខាងឆ្វេងយ៉ាងពេញទំហឹងបណ្តាលឱ្យរថយន្តFord Ranger រងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ចំណែកឯបុរសជាម្ចាស់រថយន្ត Ford Ranger រងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តមួយគ្រឿងទៀតទៅសង្រ្គោះភ្លាមៗ ចំណែករថយន្យបង្កបន្តល្បឿនបើករត់ទៅមុខគេចបាត់​ ។

​ក្រោយកើតហេតុ​ កម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដង្កោ​ សហការជាមួយជំនាញចរាចរណ៍ខណ្ឌដង្កោ​ បានចុះមកដល់ទីតាំងកេីតហេតុដេីម្បីពិនិត្យ​ តែក្នុងករណីខាងលេីនេះមិនមានប៉ះពាល់ដល់សម្បត្តិរដ្ឋ​ ទេីបសមត្ថកិច្ចជំនាញឱ្យម្ចាស់រថយន្ត​ Ford Ranger ស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...