បើកបរលឿន ជ្រុលទៅបុកដើមត្នោតក្រឡាប់រថយន្ត​
ដោយ Heng  ថ្ងៃទី 29 March, 2023  ម៉ោង 08:49 | សន្តិសុខ​សង្គម

(ខេត្តកែប)៖ នៅវេលាម៉ោង៣និង៤៣នាទីទៀបភ្លឺ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ មានករណីរថយន្ត១គ្រឿងបើកធ្លាក់ផ្លូវជ្រុលទៅបុកដើមត្នោតក្រឡាប់រថយន្តបង្កគ្រោះថ្នាក់ដោយខ្លួនឯង។ ករណីនេះកើតឡើងនៅលើផ្លូវជាតិលេខ ៣៣ ចំណុចខាងកើតស្ថានីយប្រេងឥន្ធនៈ ហែម រតនា ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសារអ្នកបើកបររថយន្តបើកក្នុងស្ថានភាពងងុយដេក។ ជនរងគ្រោះឈ្មោះ ជួប វាសនា ភេទប្រុស អាយុ ២៩ឆ្នាំ និងមានស្រុកកំណើតរស់នៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត រងរបួសធ្ងន់។ បើកបរក្នុងទិសដៅពីលិចទៅកើត រថយន្តម៉ាកកាមរី ហាយប្រ៊ីដ ពាក់ស្លាកលេខ 2O-1155 ពណ៌ទឹកប្រាក់។

កម្លាំងសមត្ថកិច្ចសហការបញ្ជូនតាមរថយន្តមណ្ឌល សុខភាពឃុំពងទឹកទៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ ចំណែករថយន្ត កម្លាំងសមត្ថកិច្ចបានស្ទួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...