រថយន្ត Lexus RX330 បុករថយន្តហាយឡេនឌ័រពីក្រោយពេញទំហឹងខ្ទាតធ្លាក់ចូលក្នុងប្រឡាយទឹក
ដោយ Heng  ថ្ងៃទី 9 March, 2023  ម៉ោង 11:49 | សន្តិសុខ​សង្គម

(ភ្នំពេញ​) ៖​ មានរថយន្តម៉ាក Lexus RX330 មួយគ្រឿងបេីកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន​ ហេីយជ្រុលទៅបុករថយន្ត​ហាយឡេនឌ័រ​ ពីក្រោយយ៉ាងពេញទំហឹង​បណ្ដាលឱ្យរថយន្តហាយឡេនឌ័រ​ខ្ទាតធ្លាក់ចូលក្នុងប្រឡាយទឹក​។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង ៤ទៀបភ្លឺឈានចូលថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២៣ស្ថិតនៅតាមបណ្តោយផ្លូវ ៥០ម៉ែត្រក្នុងភូមិអន្លង់គងចាស់​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ​ ។

​សមត្ថកិច្ចបានឱ្យដឹងថា​ រថយន្តម៉ាក​ ហាយឡេនឌ័រ​ ពណ៌ខ្មៅ​ពាក់ស្លាកលេខភ្នំពេញ 20-7956 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ​ ពីជើងទៅត្បូង ក្នុងល្បឿនមធ្យម​។ លុះមកដល់ចំណុចកើតហេតុខាងលើបម្រុងនឹងបត់ស្ដាំចូលទៅផ្ទះក៏ ស្រាប់តែមានរថយន្តម៉ាកLexusRX330​ ពណ៌ស​ មួយគ្រឿង​ ពាក់ស្លាកលេខ ភ្នំពេញ 2AV-9274 បើកបរដោយបុរសម្នាក់ស្របទិសគ្នាមកពីក្រោយយ៉ាងលឿន​ និងមិនប្រយ័ត្នបានជ្រុលទៅបុកពីក្រោយរថយន្តហាយឡេនឌ័រពេញទំហឹង បណ្ដាលឱ្យរថយន្តហាយឡេនឌ័រប៉ើងធ្លាក់ផ្លូវចូលក្នុងប្រឡាយទឹក​។ តែសំណាងល្អតៃកុងរថយន្តហាយឡេន
ឌ័របានបើកទ្វារចេញទាន់​ដោយគ្រាន់តែរងរបួសតិចតួចប៉ុណ្ណោះ​ ចំណែកឯរថយន្តបង្កវិញខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង​ ។

​សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃស​ បានចុះមកដល់រួចឱ្យភាគីទាំងសងខាងធ្វេីការសម្របសម្រួលគ្នា​ ។ បន្ទាប់មកភាគីម្ចាស់រថយន្តបង្កម៉ាក Lexus RX330 ព្រមសងថ្លៃខូចខាតទៅលើរថយន្តហាយឡេនឌ័រដើម្បីបញ្ចប់រឿង៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...