រថយន្ត២គ្រឿងបេីកកៀរគ្នារងការខូចខាតទាំងសងខាង
ដោយ Heng  ថ្ងៃទី 9 March, 2023  ម៉ោង 09:38 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖​ រថយន្តចំនួន២គ្រឿង ខណៈដែលកំពុងបេីកបរស្របទិសគ្នាស្រាប់តែកៀរទើបបញ្ឈប់ល្បឿន ស្ថិតក្នុងសភាពគាបគ្នាជាប់ រងការខូចខាតទាំងសងខាងនៅក្នុងហេតុការណ៍នោះពុំមានអ្នករងរបួសទេ។ ករណីនេះបានកេីតឡេីងកាលពីវេលាម៉ោង៩ និង២០នាទីព្រឹក​ ថ្ងៃទី៩​ ខែមីនា​ ឆ្នាំ២០២៣​ នៅចំណុចភ្លើងស្តុបមុខវិទ្យាល័យ​ហ៊ុនសែន​ ជម្ពូវ័ន​ តាមបណ្តោយផ្លូវជាតិលេខ៤​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា​ រថយន្តមួយគ្រឿងម៉ាកស្តារិច​ ពណ៌ទឹក​ប្រាក់​ ពាក់ស្លាកលេខភ្នំពេញ BI-7680 និងមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌លឿងលាយក្រហម​ ពាក់ស្លាកលេខភ្នំពេញ3C-1477​ ។ រថយន្តទាំង២គ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីកេីតទៅលិចស្របនឹងទន្ទឹមគ្នា លុះមកដល់ចំណុចកេីតហេតុក៏ងាកមកកៀរគាបគ្នារងការខូចខាតទាំងសងខាង។

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកេីតហេតុបាញ់ថ្នាំយករថយន្តអែបខាងជៀសវាងការកកស្ទះចរាចរណ៍នឹងទុកឱ្យភាគីទាំងសងខាងសម្រួលគ្នាមួយជំហានសិន៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...