រថយន្តធុនធ្ងន់ពីរគ្រឿងបើកបញ្ច្រាសទិសបុកគ្នាអ្នកបើកបរម្នាក់របួសធ្ងន់ម្នាក់
ដោយ Heng  ថ្ងៃទី 9 March, 2023  ម៉ោង 09:39 | សន្តិសុខ​សង្គម

(ខេត្តកំពង់ស្ពឺ)៖ ថយន្តធន់ធ្ងន់ពីរគ្រឿងបុកគ្នានៅតាមបណ្តោយផ្លូវជាតិលេខ៤ត្រង់ចន្លោះគីឡូម៉ែត្រលេខ(៣៤-៣៥) ក្នុងភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៩ និង៥២នាទីយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។ ហេតុការណ៍នេះបណ្ដាលឱ្យបុរសម្នាក់របួសធ្ងន់។

នគរបាលមូលដ្ឋានបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3F-9417 សណ្តោងរ៉ឺម៉កពាក់ស្លាកលេខភ្នំពេញ 4A-9686 បើកបរដោយឈ្មោះ ម៉ក់ សុខអាន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំជំរះពេន ស្រុកសំរោង (ខេត្តតាកែវ) ក្នុងទិសដៅពីលិចទៅកើត។ មកដល់ចំណុចខាងលើក៏មានរថយន្តមួយគ្រឿងម៉ាក FUSO ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3B-5509 សណ្តោងរ៉ឺម៉កពាក់ស្លាកលេខព្រះសីហនុ 4A-0939មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ (រត់គេច ក្រោយពេលកើតហេតុ) ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នាដោយអ្នកបើកបរខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកគ្នាពេញទំហឹងតែម្តង បណ្ដាលឱ្យភាគីបើកបររថយន្តពណ៌សរងរបួសធ្ងន់។ជនរងគ្រោះត្រូវបានមន្ត្រីជំនាញនាំគ្នាគាស់យកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថា វត្ថុតាងរថយន្តទាំងពីរគ្រឿងមន្ត្រីជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទងរង់ចាំដោះស្រាយនៅពេលក្រោយ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...