បុរសម្នាក់បើករថយន្តបុកក្បាលថ្មពុះចែកទ្រូងផ្លូវក្នុងពេលរាត្រីសង្ស័យធ្លាក់ភ្នែក
ដោយ Heng  ថ្ងៃទី 6 March, 2023  ម៉ោង 09:18 | សន្តិសុខ​សង្គម

(ភ្នំពេញ) ៖ បុរសម្នាក់បានបើករថយន្តពេលរាត្រីលឿនស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរថយន្ដខូចខាតផ្នែកខាងមុខ។ករណីនេះបានកើតឡើនៅវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ត្រង់ចំណុចភ្លើងស្តុបអូរតែលស ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកHILUX REVO ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខរដ្ឋ10 2-2277 បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យបែកបាក់ខ្ទាតចេញពីជួរអស់មួយកង់ ចំណែកឯរថយន្តបង្កខូចខាតផ្នែកខាងមុខ តែមិនមានអ្នករងរបួសទេ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនទៅដោះស្រាយ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...