នៅថ្ងៃនេះ ស្ពានអាកាសលើកំណាត់ផ្លូវជាតិលេខ៥ ខណ្ឌឫស្សីកែវ ត្រូវដាក់ឲ្យប្រើប្រាស់បណ្ដោះអាសន្ន
ដោយ Heng  ថ្ងៃទី 1 March, 2023  ម៉ោង 11:50 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ កំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ លែងមានការកកស្ទះដូចមុនទៀតហើយ ក្រោយពីស្ពានអាកាសឫស្សីកែវ បានស្ថាបនាស្ទើរតែរួចរាល់១០០ភាគរយ ហើយត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតជាគោលការណ៍ដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ។ គេមើលឃើញថា ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៥ មានភាពល្អប្រសើរខ្លាំង ដោយប្រជាពលរដ្ឋធ្វើដំណើរទៅមកដោយរលូនមិនស្ទះចរាចរណ៍។

សូមរំលឹកថា ស្ពានអាកាសនេះ បានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ មានបណ្ដោយ៤៨៣ម៉ែត្រ ទទឹង១៥.៨ម៉ែត្រ កម្ពស់៥ម៉ែត្រ ដោយហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥ នៅចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេសាបថ្មី ដែលបាននិងកំពុងសាងសង់បានជិតរួចរាល់។

ការសាងសង់ស្ពានអាកាសថ្មី ហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥នេះ ប្រើប្រាស់រយៈពេលសាងសង់ចំនួន១៥ខែ ឲ្យហើយនៅមុនដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...