សម្តេចតេជោ ហ៊ុន សែន ចេញបញ្ជា៖ សត្វក្ងោកដែលចុះចាប់នោះត្រូវតែយកជូនម្ចាស់វិញនៅថ្ងៃនេះ
ដោយ Heng  ថ្ងៃទី 28 February, 2023  ម៉ោង 11:53 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ តាមរយៈសារសម្លេង សម្តេចតេជោ ហ៊ុន សែនបានដាក់បទបញ្ជាយ៉ាងកំហិត ឲ្យមន្ត្រីដែលចាប់សត្វក្ងោក ត្រូវយកទៅប្រគល់ជូនម្ចាស់គេវិញក្នុងថ្ងៃទី២៨ ខែ កុម្ភៈនេះ។ ប្រសិនជាមានការពាក់ព័ន្ធលើផ្លូវច្បាប់ ក្នុងការចិញ្ចឹមសត្វត្រូវកែតម្រូវឡើងវិញជាបន្ទាន់។ សម្ដេចបើបញ្ជាក់យ៉ាងដូច្នេះថា សត្វក្ងោកត្រូវតែដោះស្រាយនៅថ្ងៃនេះ។ ហើយសម្ដេចតេជោ បានស្នើឲ្យធ្វើវិសោធន៍កម្មច្បាប់ ឬលុបចោលនូវខ្លឹមសារក្នុងកថាខណ្ឌទាំងឡាយណា ដែលមានកំណត់ពីការហាមឃាត់ ប្រជាពលរដ្ឋមិនឲ្យចិញ្ចឹមសត្វដែលជិតផុតពូជ ដើម្បីផ្ដល់សិទ្ធិឲ្យប្រជាពលរដ្ឋមានឱកាសអាចចិញ្ចឹមបានដោយមិនខុសច្បាប់។

តាមរយៈសារសំឡេង បានចេញបទបញ្ជាបន្ទាន់ឲ្យមន្ដ្រីដែលទទួលខុសត្រូវ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចុះទៅចាប់ សត្វក្ងោកនៅផ្ទះប្រជាពលរដ្ឋ ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង យកទៅប្រគល់ជូនដល់ម្ចាស់គេវិញដល់ផ្ទះនៅថ្ងៃនេះតែម្ដង។សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា សត្វដែលជិតផុតពូជ គួរតែលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចិញ្ចឹមក្នុងក្រុមគ្រួសារ ទើបជារឿងល្អ។ ជាក់ស្ដែងដូចករណីសត្វក្ងោកនេះជាដើម ហើយសូម្បីតែសម្ដេចក៏ចិញ្ចឹមដូចគ្នា៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...