បុរសម្នាក់ បើករថយន្តលឿនរេចង្កូតទៅបុករះតូបលក់ដូរនៅលើចិញ្ចើមផ្លូវខូចខាតអស់បីតូបនិងបង្គោលអគ្គិសនីមួយដើម
ដោយ Heng  ថ្ងៃទី 18 February, 2023  ម៉ោង 08:46 | សន្តិសុខ​សង្គម

(ភ្នំពេញ) ៖ រថយន្តមួយគ្រឿង បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនបានបុករះតូបលក់ដូរនៅលើចិញ្ចើមផ្លូវ ហើយបន្តទៅបុកបង្គោលភ្លើងមួយដើមបណ្តាលឲ្យបាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង ៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

មុនពេលកើតហេតគេឃើញបុរសម្នាក់បើករថយន្តម៉ាកLexusLX470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-1846 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីកើតមកលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃទៅបុករះតូបលក់ដូររបស់ប្រជាពលរដ្ឋនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យខូចខាតចំនួន៣តូបរួមទាំងគ្រឿងភេសជ្ជៈអស់មួយចំនួន ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានទៅបុកផ្ទប់បង្គោលភ្លើងមួយដើម បណ្តាលឲ្យបាក់ទ្រេត។ហេតុការណ៍នេះមិនបានបង្កឲ្យមនុស្សរងរបួសទេ។

ក្រៅកើតហេតុអ្នកបើករថយន្តបានរត់គេចខ្លួន ហើយសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកលៀប បានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើកំណត់ហេតុស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...