បុរសជាជីតាសម្លាប់ចៅប្រុសបង្កើត អាយុ២ឆ្នាំ ទម្លាក់ចូលក្នុងស្រះទឹក សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួន
ដោយ Heng  ថ្ងៃទី 17 February, 2023  ម៉ោង 10:33 | សន្តិសុខ​សង្គម

(ខេត្តសៀមរាប)៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានបង្គាប់ឲ្យឃុំខ្លួន បុរសម្នាក់ និង បញ្ជូនគាត់ទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ចាត់ការ តាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងករណី ឃាតកម្ម ដោយធ្វើសកម្មភាព មួលកសម្លាប់ចៅប្រុសបង្កើតខ្លួនឯង អាយុ ២ឆ្នាំ រួចបោះចោលក្នុងស្រះទឹក ដើម្បីបំបាត់ភស្តុតាង ព្រោះខឹងចៅបង្កើត យកដៃលូកលេងព្រីភ្លើង ប្រព្រឹត្តកាលពីថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២៣ នៅចំណុចស្រះទឹក ស្ថិតនៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់លោក លី សូដាណែត ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តសៀមរាប បានឲ្យដឹងថា ជនត្រូវចោទ មានឈ្មោះ ថ្ម ក្រាក់ ភេទប្រុស អាយុ ៥២ ឆ្នាំ មុខរបរ កសិករ ត្រូវជាជីតាបង្កើត របស់ជនរងគ្រោះ ។ ចំណែកឯជនរងគ្រោះមាន ឈ្មោះ តាំ រតនា ភេទប្រុស អាយុ ២ ឆ្នាំ ខែ២ ( ឆ្នាំកំណើត ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២០ ) ។ អ្នកទាំងពីរនាក់ មានទីលំនៅ ភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ។

ជនត្រូវចោទ ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ ” ឃាតកម្ម ដែលមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ ” តាមមាត្រា ២០២ នៃ ក្រមព្រហ្មទណ្ឌ និងត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ។
ក្រោយការឃាត់ខ្លួន បុរសខាងលើ ត្រូវជាជីតារបស់ជនរងគ្រោះ ឈ្មោះ ថ្ម ក្រាក់ បានសារភាពថា ខ្លួនពិតជាបានជ្រុលដៃសម្លាប់ជនរងគ្រោះត្រូវជាចៅបង្កើត ខាងលើពិតមែន ព្រោះខឹងរូបគេយកដៃលូកព្រីភ្លើងលេង។

សូមបញ្ជាក់ថា នៅពេលកើតហេតុ ជនសង្ស័យ បានចូលទៅក្នុងផ្ទះដេកលេងទូរស័ព្ទជាមួយចៅ រួចជនរងគ្រោះត្រូវជាចៅបានទម្លាក់ទូរស័ព្ទចោល ហើយយកដៃទៅលូកលេងព្រីភ្លើង រួចខ្លួនក៏ខឹង បានយកខ្សែភ្លើងបត់ជាពីរ វាយលើដងខ្លួនចៅ ចំនួន ២ខ្សែភ្លើង ហើយចៅ បានស្រែកយំ ខ្លួនក៏បាន ចាប់ក្បាលរបស់ចៅ មួលបង្វិលទៅផ្នែកខាងឆ្វេង បណ្តាលឲ្យបាក់កសន្លប់បាត់សម្លេងឈឹង រួចខ្លួនក៏ការភ័យ មិនដឹងធ្វើយ៉ាងម៉េច និងគេដឹង ក៏លើកបីចៅ ទៅទម្លាក់ចោលក្នុងទឹកស្រះ ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...