នគរបាលបញ្ជូនខ្លួនបុរសម្នាក់ផឹកចំស្រា វាយប្រពន្ធ និងកាប់ម្តាយក្មេក ទៅកាន់តុលាការ
ដោយ Heng  ថ្ងៃទី 11 February, 2023  ម៉ោង 08:27 | សន្តិសុខ​សង្គម

(ខេត្តកណ្តាល) ៖ បុរសម្នាក់ផឹកស្រាស្រវឹង ខឹងប្រពន្ធ ស្តីបន្ទោសតិចតួច ស្ទុះទៅវាយប្រពន្ធ ហើយពេលម្ដាយក្មេក មកជួយឃាត់ ក៏យកកាំបិតផ្គាក់កាប់ម្ដាយក្មេក រងរបួសក្បាលយ៉ាងដំណំ ។ ក្រោយកើតហេតុបុរសរូបនោះត្រូវសមត្ថកិច្ចឃាត់ខ្លួននៅយប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុច ភូមិទួលអង្គញ់ ឃុំ ផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនដៃដល់ឈ្មោះ អ៊ូ សំអន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិទួលអង្គញ់ ឃុំ ផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ ក្រោយពេលបង្កហិង្សាទៅលើប្រពន្ធ និងម្តាយក្មេកឲ្យរងរបួសភ្លាមៗនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំផ្សារដែក បានចុះទៅឃាត់ខ្លួនជនសង្ស័យ។

ជនសង្ស័យបានសារភាពប្រាប់នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំផ្សារដែកថា រូបគេពិតជាបានធ្វើសកម្មភាពវាយប្រពន្ធ និងកាប់ម្តាយក្មេក បណ្តាលឲ្យរងរបួសពិតប្រាកដមែន។
ហើយជនសង្ស័យត្រូវបានប្រគល់ ទៅឲ្យសមត្ថកច្ចជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ កសាងសំណុំរឿង និងបញ្ជូនទៅកាន់តុលាការ ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...