
(ខេត្តស្ទឹងត្រែង)៖ អ្នកភ្លេងម្នាក់កំពុងលេងតន្ត្រីVATTANAk លក់ស្រាប់ និងភេសជ្ជៈមានគេលួចបាញ់ប្រហារ ត្រូវ១គ្រាប់កង់រងរបួសភ្លាមៗ ធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលរាត្រី។ ភ្លាមៗនោះសមត្ថកិច្ចក៏បានឃាត់ខ្លួនក្រុមក្មេងទំនើងបាន៤នាក់ ហើយឆែកឆេររកឃើញកាំភ្លើងខ្លីមួយដើម និងគ្រាប់មួយចំនួន។ អរថ្ងៃនេះបានកើតឡើងនៅវេលាម៉ោងប្រមាណជាង៩យប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈសិល្បៈ ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ខណៈក្រុមហ៊ុនវឌ្ឍនៈប្រគុំតន្ត្រីតាំងពិព័រណ៍លក់ភេសជ្ជៈគ្រុឌ។
សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ តារាកំពុងច្រៀង ជនរងគ្រោះជាអ្នកលេងភ្លេង ស្រាប់តែមានការភ្ញាក់ផ្អើល ព្រោះអ្នកភ្លេងត្រូវគេលបបាញ់ប្រហារ ត្រូវចំមុខក្រោយការភ្ញាក់ផ្អើល គេរកឃើញគ្រាប់កង់នៅក្បែរនោះ។ ប្រភពមួយផ្សេងទៀតបានឲ្យដឹងដែរថា: មុនកើតហេតុគេសង្ស័យថា មានក្មេងសតិមិនគ្រប់ម្នាក់កាន់ជំពាមកៅស៊ូរ ដែលគេធ្លាប់ឃើញគេផ្សាយលក់តាមអនឡាញ។
ក្រោយកើតហេតុ ភ្លាមៗសមត្ថកិច្ចក៏បានចាប់ក្មេងមិនគ្រប់ខាងលើនោះ ឆែកឆេររកវត្ថុតាងរកមិនឃើញទៅលើក្មេងនោះឡើយ។ សមត្ថកិច្ចក៏បានដោះលែងទៅវិញ។ សមត្ថកិច្ចក៏បានបន្តដាក់កម្លាំងតាមស្រាវជ្រាវបន្ត ក៏បានឈានដល់ឃាត់ខ្លួនក្មេងទំនើង៤នាក់ នៅខាងក្រោយសាលាខេត្ត ជាប់គ្នានឹងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ក្រោយការឆែកឆេរសមត្ថកិច្ច រកឃើញកាំភ្លើងខ្លី១ដើម បង់១ និងគ្រាប់ជិតដប់គ្រាប់និងវត្ថុតាងមួយចំនួនទៀត។
រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់បង្ហាញអត្តសញ្ញាណ ជនសង្ស័យជាក្មេងទំនើងទាំង៤នាក់នោះនៅឡើយទេគ្រាន់តែបញ្ចាក់ថា: មិនអាចបង្ហាញអត្តសញ្ញាណជនសង្ស័យ បាននៅឡើយនោះទេ ព្រោះឋិតក្នុងការតាមដាននិងស្រាវជ្រាវ រកមុខសញ្ញាជនដៃដល់ និងអ្នកពាក់ព័ន្ធផ្សេងទៀត។ ក្រោយធ្វើសកម្មភាពសមត្ថកិច្ចរកឃើញវត្ថុតាង ដែលជនដៃដល់បានបាញ់ប្រហារ ទៅលើជនរងគ្រោះ វាជាគ្រាប់កង់ មិនមែនគ្រាប់កាំភ្លើងទេ៕