
(ខេត្តបាត់ដំបង)៖ ហាងលក់ពូជមួយកន្លែងបានឆាតចេះមិនដឹងពីមូលហេតុ ហើយបានឆេះរាលដាលផ្ទះអ្នកជិតខាងអស់ ១១ ខ្នងទៀត។ អគ្គីភ័យនេះបានកើតឡើងនៅវេលាម៉ោង ១៧ និង១៥នាទី នាល្ងាចថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២២នៅចំណុចក្រុមទី ៥ ភូមិព្រែកមហាទេព សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង។ ម្ចាស់ផ្ទះ(ហាងលក់ពូក) មានឈ្មោះ អ៊ា អេងហុង ភេទប្រុស អាយុ ៧០ឆ្នាំ។
លោកអនុសេនីយ៍ឯក ឆោម ឈឿយ នាយរងផ្នែកសណ្តាប់ធ្នាប់សាធារណៈនៃអធិការក្រុងបាត់ដំបងបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋ ១២ ខ្នង ដែលរងការឆាបឆេះនេះជាប្រភេទផ្ទះសង់អំពីឈើ និងដែកប្រក់ស័ង្កសី មូលហេតុឆេះនិងការខូចខាតទ្រព្យសម្បត្តិនេះកំពុងស្ថិតក្នុងការស្រាវជ្រាវនៅឡើយ។
លោកបន្តថាប្រតិបត្តិការអន្តរាគមន៍ពន្លត់អគ្គីភ័យនេះគ្រោះថ្នាក់អគ្គិភ័យនេះ មានការចូលរួមពីប្រជាពលរដ្ឋជិតខាង និងរថយន្តពន្លត់អគអគ្គិភ័យចំនួន ០៦ គ្រឿង ដោយប្រើប្រាស់ទឹកអស់ ១២ រថយន្ត ហើយហេតុការណ៍នេះ មិនមាននរណាម្នាក់គ្រោះថ្នាក់នោះទេ៕