
(ខេត្តសៀមរាប)៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុខណ:ជិះម៉ូតូត្រូវ រថយន្ដបុកម៉ូតូ។ ចំណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នេះ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ៣២២-៣២៣ ស្ថិតក្នុងភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
ជនរងគ្រោះមាន ឈ្មោះ ឈឿន វណ្ណៈ អាយុ៣៤ឆ្នាំ មុខរបរ កសិករ រស់នៅក្នុងភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ អ្នកបើកបររថយន្តបង្កបានរត់គេចបាត់ ដោយបន្សល់ទុករថយន្ត ចោលនៅកន្លែងកើតហេតុ។
បុរសរងគ្រោះ បានជិះម៉ូតូម្នាក់ឯង ម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ១-L ៥៦-៣៤ ទិសខាងកើត ទៅទិសខាងលិច បានបុកគ្នាជាមួយរថយន្តម៉ាកតូយ៉ូតា ហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប ២.B ២៥-៩១ បើកបរទិសពីលិចទៅកើត ដោយជនមិនស្គាល់អត្តសញ្ញាណ។
ការកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើកំណត់ហេតុវាស់វែង ហើយនាំយកមធ្យោបាយទាំង ២គ្រឿងនោះរក្សាទុកដើម្បីស្រាវជ្រាវរកម្ចាស់រថយន្តមកដោះស្រាយនៅពេលក្រោយ៕