ស្ត្រីម្នាក់បានស្លាប់ខណ:ជិះម៉ូតត្រូវរថយន្តសណ្តោងវ៉ាជែងប៉ះដៃចង្កូតខ្ទាតចូលក្រោមរថយន្តកិនពីលើ
ដោយ Heng  ថ្ងៃទី 3 June, 2022  ម៉ោង 08:39 | សន្តិសុខ​សង្គម

(ខេត្តកំពត)៖ ស្ត្រីម្នាក់បានស្លាប់បន្ទាប់ពីរថយន្តសណ្តោងបើកប៉ះដៃចង្កូតម៉ូតូហើយខ្ទាតស្ត្រីនោះចូលក្រោមរថយន្ត។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រ១៤៥-១៤៦
ក្នុងភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកទឹកឈូបានឱ្យដឹងថា ស្ត្រីដែលបានស្លាប់ក្នុងហេតុការណ៍ខាងលើឈ្មោះលី ទៀន អាយុ ៥៧ឆ្នាំ មានទីលំនៅភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ។

ប្រភពដដែលបានឲ្យដឹងថា មុនហេតុការណ៍កើតឡើងគេឃើញស្ត្រីរងគ្រោះបានជិះម៉ូតូម៉ាកអ៊ែរប្លែដក្នុងទិសដៅពីជើងទៅត្បូង។ លុះបម្រុងឡើងស្ពាន ស្រាប់តែមានរថយន្តសណ្តោងមកពីក្រោយព្យាយាមបើកជែង ហើយរថយន្តបានប៉ះជាមួយដៃចង្កូតបណ្តាលឱ្យម៉ូតូដួល អ្នកបើកបរខ្ទាតចូលទៅក្រោមទើបរថយន្តកិនស្លាប់ភ្លាមៗ។ ភ្លាមនោះអ្នកបើកបរបានរត់គេចបាត់ដោយទុករថយន្តបង្កនៅកន្លែងកើតហេតុ ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...