
ភ្នំពេញ៖ រថយន្តកុងតឺន័របេីកបត់មិនប្រយ័ត្នត្រូវរថយន្តឃ្លប់បេីកលឿនមកពីក្រោយជ្រុលកៀរគ្នាកៀនជាប់នឹងដេីមឈេីទៅមុខលែងរួច។ ករណីនេះបានកេីតឡេីងកាលពីវេលាម៉ោង១២ និង៥០នាទីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ចំណុចមុខស្ថានីប្រេងមួយកន្លែងតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តកុងតឺន័រក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D 9194 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុបានបត់ស្តាំចូលផ្លូវបេតុង តែភ្លាមនោះក៏មានប្រភេទរថយន្តឃ្លប់ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3E 0941 ធ្វេីដំណេីរមកពីក្រោយលឿនបំណងវ៉ាខាងស្តាំក៏កៀរគ្នាកៀបជាប់នឹងដេីមឈេីមួយដេីមរងការខូចខាតតែសំណាងល្អមិនមានមនុស្សរងរបួសនោះទេ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុ ហើយទាក់ទងទៅជំនាញធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕