សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យចាក់ដូសជំរុញទី៥ ចាប់ពីថ្ងៃទី០៩ ខែមិថុនា តទៅ សម្រាប់អ្នកដែលបានចាក់ដូសទី៤ រួចហើយរយៈពេល៣ខែ
ដោយ Heng  ថ្ងៃទី 21 May, 2022  ម៉ោង 09:27 | សន្តិសុខ​សង្គម

(ភ្នំពេញ) ៖ នាល្ងាចថ្ងៃទី ២០ ខែឧសភា ឆ្នំា២០២២ មុនពេលចេញដំណើរទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង ដាវូស ប្រទេសស្វីស ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហោះសារជូនជនរួមជាតិពាក់ព័ន្ធការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៥) ដល់មន្រ្តីរាជការកងកម្លាំងប្រដាប់ អាវុធ អ្នកសារព័ត៌មាន អ្នកសិល្បៈករ និង បណ្តាអង្គទូត អង្គការជាតិ និង អន្តរជាតិ និងបុគ្គលិកអង្គការសហប្រជាជាតិនៅកម្ពុជាចាប់ពីថ្ងៃទី ៩ ខែមិថុនាតទៅ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា «នៅរសៀលថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំបានសម្រេចតាមរយៈសំណើរបស់លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្ម ការចំពោះកិច្ចចាក់វ៉ាក់សាំងទូទាំងប្រទេស,គឺដូសជំរុញដូសទី ៥ នឹងត្រូវចាប់ផ្ដើមចាក់ពីថ្ងៃទី ៩ខែមិថុនាឆ្នាំ ២០២២នេះតទៅ ,នោះសម្រាប់អ្នកដែលបាន ចាក់ដូសទី ៤ រួចហើយ ហើយមានគម្លាតពីដូសទី ៤ មកដូសទី ៥ ចំនួន ៣ ខែ ។ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបានលើកជាផែនការសម្រាប់បងប្អូន ដែលបានទទួលការចាក់វ៉ាក់សាំងដូសទី ៤រួចហើយ មានមន្រ្តីរាជការជួរមុខកងកម្លាំងប្រដាប់អាវុធ មានមន្ត្រីអ្នកការទូត អ្នកសារព័ត៌ មានសិល្បករពិធីករ ពិធីការិនី » ។

សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានយកឱកាសនេះធ្វើការអំពាវនាវចំពោះពលរដ្ឋរបស់ សូមបន្តថែរក្សានូវស្ថានភាពដ៏ល្អប្រសើរនេះតាមរយៈការការពារខ្លួន ចំពោះមុខការរាតត្បាតនៃជំងឺឆ្លងដែលមិនទាន់បានបញ្ចប់នេះ។ អំពាវនាវចំពោះបងប្អូនជនរួមរួមជាតិដែលទទួលបានវ៉ាក់សាំងដូសទី២ រួចហើយប្រញាប់មកទទួលយកដូសទី ៣ ,ចំណែកអ្នកទទួលបានដូសទី៣ រួចហើយបន្តមកទទួលដូសទី៤ គឺនៅតែបន្តចាក់ជូនបងប្អូន ,ហើយអ្នកទទួលបានដូស ទី ៤ ហើយ ដែលមានប្រមាណមិនដល់កន្លះលាននាក់ទេគឺនឹងត្រូវចាប់ផ្ដើមចាក់ពីថ្ងៃទី ៩ ខែមិថុនា នេះតទៅ ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថាវ៉ាក់សាំងមិនត្រឹមជួយទប់ស្កាត់មិនឲ្យការមានស្លាប់ប៉ុណ្ណោះទេ តែវ៉ាក់សាំងក៏បានទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ ផ្សេងៗទៀតផងដែរ ។សម្តេចបន្តថាវ៉ាក់សាំងតែមួយគត់ការពារជីវិត ពាការពីការឆ្លង ។សម្តេចក៏បានអរគុណចំពោះប្រជាពលរដ្ឋដែលបានចូលរួមប្រយុទ្ធ ប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានមានប្រសាសន៍ឲ្យដឹងផងដែរថា៖ថ្ងៃនេះជាថ្ងៃទី១៤ ហើយ គឺ១៤ ថ្ងៃជាប់គ្នាដែលកូវីដមិនមានការឆ្លងសូម្បីតែម្នាក់។ ហើយ អ្នកជំងឺដែលនៅតាមមន្ទីរពេទ្យមានត្រឹមតែ ៨ នាក់ប៉ុណ្ណោះ ។ ក្នុងនោះនៅទីក្រុងភ្នំពេញចំនួន ៤ នាក់ នៅខេត្តបាត់ដំបងចំនួន ៤ នាក់ ។ បើតាមសម្តេច អ្នកទាំង ៨ នាក់នោះ មានកើតជំងឺផ្សេងៗដែលត្រូវទទួលឱ្យនៅព្យាបាលក្នុងមន្ទីរពេទ្យបន្តមិនមែនជាមូលហេតុតែមួយគត់នៃការឆ្លងនូវជំងឺកូវី១៩នោះទេ ។ ពួកគាត់មានជំងឺដទៃទៀតបើទោះបីជាគាត់ជាពីជំងឺកូវីដក៏ត្រូវនៅបន្តព្យាបាលជំងឺផ្សេងទៀតដែរ ។

សម្តេចតេជោចាត់ទុកថានេះជាព័ត៌មានដ៏ល្អមួយដែលកាលពីមុននេះយើងមានអ្នកជំងឺប្រមាណជា២ម៉ឺននាក់ហើយមកដល់ពេលនេះយើងមាននៅសល់ អ្នកជំងឺត្រឹមតែ៨ នាក់នេះអាចចាត់ទុកថាជាលទ្ធផលនៃការខិតខំរបស់យើងជាពិសេសគឺប្រជាពលរដ្ឋរបស់យើងចេះការពារខ្លួនតាមរយៈវិធានសុខាភិ បាលនិងតាមរយៈការទទួលយកវ៉ាក់សាំង ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថាសមម្តេចបានសង្កេតឃើញជាមួយនឹងអ្នកដឹកនាំក្រសួងសុខាភិបាល ថាឥឡូវនេះបន្ទាប់ពីទទួលបាននូវវ៉ាក់សាំ ងកូវីដ១៩ ជំងឺដង្កាត់ទាំងឡាយដែលធ្លាប់កើតមានកាលពីមុនកូវីដរាតត្បាត,ពេលប្រជាពលរដ្ឋទទួលបានវ៉ាក់សាំងកូវីដ១៩ដូចជាជំងឺផ្ដាសាយធំជាដើមបានថយចុះ គួរឲ្យកត់សម្គាល់ នេះជាឥទ្ធិពលនៃវ៉ាក់សាំង ដែលយើងទទួលបានក្នុងរយៈពេលកន្លងទៅតាមរយៈយុទ្ធនាការនៃការចាក់វ៉ាក់សាំងដែលរហូតមកដល់ពេលនេះយើងបានចាក់រហូតដល់ជាង ១៥ លាននាក់ ក្នុងចំណោមប្រជាជន ១៦ លាននាក់ ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...