
(ខេត្តព្រះសីហនុ)៖ យុវយុវ១នាក់ស្លាប់ផង្លាមៗ និង១នាក់រងរបួសធ្ងន់ កំពុងជិះម៉ូតូឌុបគ្នាត្រូវរថយន្តដឹក ប្រេងឥន្ធនៈ ក្រុមហ៊ុន ភីធីធី បុកម៉ូតួ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៧៨-១៧៩ ចំណុចកែងផ្លូវ សម្តេចសង្ឃរាជ ទេព វង្ស ស្ថិតក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ កាលពីល្ងាច ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា រថយន្ដម៉ាក FUSO (ក្រុមហ៊ុន PTT ) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ៣E-៩៣៤៩ ដែលមានទិសដៅពីខេត្តព្រះសីហនុ-ភ្នំពេញ មកដល់ចំណុចកើតហេតុ ខាងលើ បានបុកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ ១G-០០៤៥ បើកបរក្នុងទិសដៅចេញពី ផ្លូវសម្តេចសង្ឃរាជ ខេត្តព្រះសីហនុ ។ ក្រោយពីកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួន។
ជនរងគ្រោះ ទី១-អ្នកបើកបរម៉ូតូ ឈ្មោះ គុង ញ៉ា ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាបានស្លាប់។ ទី២-អ្នករួមដំណើរឈ្មោះ ដួង ទីណា ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរងរបួសធ្ធ្ងន។
សមត្ថកិច្ចបានយកវត្ថុតាង យកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ជាបណ្ដោះអាសន្ន ៕