
(ខេត្តមណ្ឌលគិរី)៖ វេលាម៉ោង២៣ នឹង០០នាទី
ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ កម្លាំងការិយាល័យជំនាញបង្រ្កាបបទល្មេីសសេដ្ឋកិច្ចខេត្តមណ្ឌលគិរី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែឈូក បានសហការជាមួយកម្លាំងដែនជម្រកសត្វព្រៃកែវសីមាស្នាក់ការរងដេីមចំបក់ និងស្នាក់ការរហ៊ូត បានចុះប្រតិបត្តិការបង្រ្កាបទប់ស្កាត់បទល្មេីសធនធានធម្មជាតិនៅចំណុចផ្លូវបំបែកគូស ស្ថិតក្នុងភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
កម្លាំងបានរុករកឃេីញឈេីប្រភេទសុក្រំ អារប្រាំបីជ្រុងចំនួន១៩ដើម រថយន្តសាំងយ៉ុងពណ៌ស ចំនួន២គ្រឿង ពាក់ស្លាកលេខ2A-5030 មួយទៀត គ្មានស្លាកលេខ និងរថយន្តប៉ាកុងកែឆ្នៃ ចំនួន២គ្រឿង។ រីឯក្រុមជនល្មើសបានរត់គេចខ្លួនពីកន្លែងបទល្មើស។
លុះដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២វេលាម៉ោង ៧ និង៣០នាទី ទេីបកម្លាំងជំនាញបានប្រមូលវត្ថុតាង និងជញ្ចួន យកទៅរក្សាទុកនៅដែនជម្រកសត្វព្រៃកែវសីមា ស្នាក់ការរង ចំបក់ដើម្បីចាត់ការទៅតាមនីតិវិធី៕