
(ខេត្តព្រះសីហនុ)៖ នគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះបានឱ្យដឹងថា ជនសង្ស័យពាក់ព័ន្ធថ្នាំញៀន ចំនួនបីនាក់ ដែលមានមុខរបរ ជាកម្មកររោងចក្រ តំបន់សេដ្ឋកិច្ចពិសេស បិតត្រាំង ស្រុកព្រៃនប់ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ។
ជនសង្ស័យទាំង បីនាក់នោះ មានៈ ១-ឈ្មោះ កុល យ៉ាងហ្គ្រោ អាយុ ២៦ឆ្នាំ (រក្សាទុក ថ្នាំញៀន ចំនួន ៥ កញ្ចប់) , ២-ឈ្មោះ រិន ភារម្យ អាយុ ២៣ ឆ្នាំ (រក្សាទុកថ្នាំញៀន ចំនួន ១ កញ្ចប់) និង ៣.ឈ្មោះ សុះ សារី អាយុ ២៧ ឆ្នាំ ។ បុរសទាំងបីនាក់នេះ មានមុខរបរ ជាកម្មកររោងចក្រ តំបន់សេដ្ឋកិច្ចពិសេស បិតត្រាំង និងស្នាក់នៅ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចជំនាញ បានដកហូត វត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀន ចំនួន ៧ កញ្ចប់, ទូរស័ព្ទដៃចំនួន ៣ គ្រឿង ។ ជជនទាំង៣នាក់នេះត្រូវសមត្ថកិច្ចជំជំនាកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យ ទាំង បីនាក់ និងវត្ថុតាង ទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕