រថយន្តដឹកខ្សាច់តៃកុងកំពុងបើកបរលឿន ស្រាប់តែ រេចង្កូតឡើងសួនច្បារពុះចែកទ្រូងផ្លូវបាក់កង់មុខទាំងពីរទើបអស់ល្បឿន
ដោយ Heng  ថ្ងៃទី 25 March, 2022  ម៉ោង 10:47 | សន្តិសុខ​សង្គម

(ភ្នំពេញ) ៖ រថយន្តដឹកខ្សាច់មួយគ្រឿង អ្នកបើកបរគ្រប់គ្រងចង្កូតលែងបាន បានរេឡើងសួនច្បារពុះចែកទ្រូងផ្លូវ បុកផ្លាកប៉ាណូមួយផ្ទាំងដួករលំ ទើបអស់ល្បឿន តែមិនបានបង្កឱ្យមានអ្នកគ្រោះថ្នាក់នោះទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី ២៤ ខែមិនា ឆ្នាំ២០២២ តាមបណ្តោយផ្លូវជាតិលេខ6A ត្រង់ចំណុចចន្លោះស្ពានទី១និងទី២ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដឹកខ្សាច់គ្រឿងម៉ាក នីសសាន់ យូឌី ក្បាលពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A- 0703 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ តាមបណ្តោយផ្លូវជាតិលេខ6A ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបាន បានរេចង្កូតមកឆ្វេងដៃ ឡើងសួនច្បារពុះចែកទ្រូងផ្លូវ ហើយបន្តបុកស្លាកប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម ១ផ្ទាំងដួលរលំ រថយន្តបានបាក់ដាច់កង់មុខទាំង២ទើបអស់ល្បឿន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការវាសវែង ស្ទួចយករថយន្តបង្កហេតុយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...