យុវជនម្នាក់បានស្លាប់ភ្លាមៗក្រោយពីបើកម៉ូតូឡើងវ៉ាជែងជ្រុលទៅបុករថយន្តបើកបញ្ច្រាសទិសគ្នាពេញទំហឹង
ដោយ Heng  ថ្ងៃទី 22 March, 2022  ម៉ោង 11:46 | សន្តិសុខ​សង្គម

(ខេត្តកំពង់ស្ពឺ) ៖ យុវជនម្នាក់បើកម៉ូតូខ្វះការប្រុងប្រយ័ត្នឡើងវ៉ាជែងរថយន្តនៅទីមុខបានជ្រុលចូលទៅកន្លងផ្លូវម្ខាងទៀតបុកជាមួយរថយន្តកំពុងបើកបញ្ចាស់ទិសពេញទំហឹងបណ្ដាលឱ្យម៉ូតូ និងរថយន្តរេផ្លូវ ហើយអ្នកបើកបរម៉ូតូបានស្លាប់ភ្លាមៗតែម្ដង។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចភូមិសហគមន៍ខាងលិច ឃុំភក្ដី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី២១ខែមីនាឆ្នាំ២០២២។

នគរបាលមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាក CPX ពណ៌ក្រហម គ្មានស្លាកលេខបើកបរដោយឈ្មោះ ហៀង វុធថា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិអូរតាពូង ឃុំភក្ដី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺបានបើកពីទិសខាងកើតទៅទិសខាងលិច។ មកដល់ចំណុចកើតហេតុអ្នកបើកបរម៉ូតូបានបើកវ៉ាជែងជាមួយរថយន្តមួយគ្រឿងដែលបើកពីមុខស្របទិសគ្នា ហើយក៏ជ្រុលទៅគន្លងម្ខាងទៀតទៅបុកជាមួយរថយន្តមួយគ្រឿងទៀតម៉ាកFord wildrak ពណ៌ស ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ2AO-2755 (មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ) ពេញទំហឹងធ្វើឱ្យធ្លាក់ផ្លូវបណ្ដាលឱ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុមន្ត្រីនគរបាលជំនាញបានប្រគល់សពជនរងគ្រោះឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ។ ចំណែកវត្ថុតាងទាំងពីរមន្ត្រីជំនាញបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋរង់ចាំដោះស្រាយនៅក្រោយ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...