រថយន្ត ២គ្រឿងបើកបញ្ច្រាសទិសបុកគ្នា ស្លាប់មនុស្ស 5 នាក់ភ្លាម និងរបួសធ្ងន់១នាក់
ដោយ Heng  ថ្ងៃទី 28 October, 2021  ម៉ោង 08:08 | សន្តិសុខ​សង្គម

(ខេត្តបាត់ដំបង) ៖ យន្តពីរគ្រឿងបើកបរបញ្ច្រាសទិសបានបុកគ្នាបង្កឱ្យមនុស្ស០៥នាក់ស្លាប់គៀបក្នុងរថយន្ត និងរបួសធ្ងន់ម្នាក់ បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកមោឫស្សី។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង
នៅលើកំណាត់ផ្លូវជាតិលេខ៥ ដែលកំពុងស្ថាបនា ស្ថិតនៅចំណុចក្រុមទី៧ ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។

សេចក្តីរាយការណ៍បានបញ្ជាក់ថា រថយន្ត១គ្រឿង ម៉ាកហ៊ីណូ ធុនដឹកជញ្ជូន ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-1566 អ្នកបើកបររត់គេចខ្លួន បើកបរក្នុងទិសដៅពីកើតទៅលិច លុះ ពេលមកដល់ ចំណុចកើតហេតុខាងលើបានបុកនឹងរថយន្ត១គ្រឿងម៉ាកនីសាន់ ធុនដឹកទំនិញ ពាក់ស្លាកលេខ បាត់ដំបង 2B-2211 កំពុងបើកបរបញ្ច្រាសទិសគ្នា
អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ (ស្លាប់)។

ក្រោយកើតហេតុនគរបាលចរាចរណ៍បាត់ចុះទៅជួយអន្តរាគមន៍ ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...