បើករថយន្តដឹកដីចុះចំណោតលឿនរេចង្កូតទៅបុកបង្គោលភ្លើង រួចបន្តទៅបុករះម៉ូតូកង់បី ម៉ូតូ៣គ្រឿង និងរថយន្ត១គ្រឿង
ដោយ Heng  ថ្ងៃទី 23 September, 2021  ម៉ោង 08:37 | សន្តិសុខ​សង្គម

(ខេត្តព្រះសីហនុ)៖ មនុស្សយ៉ាងហោច៥នាក់រងរបួសធ្ងន់ស្រាល ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តដឹកដីមួយគ្រឿង បុករះជាមួយនឹងរថយន្ត និងម៉ូតូផ្សេងៗទៀត ជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្លូវ៨០១ ចំណោតវត្តលើ ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ

នគរបាលចរាចរណ៍បន្ថែមឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយនោះបណ្តាលឱ្យម៉ូតូ ៤ គ្រឿងបានរងការខូចខាត រួមជាមួយម៉ូតូកង់បីឥណ្ឌា មួយគ្រឿង និងរថយន្តម៉ាក NISSAN មួយគ្រឿង នឹងមនុស្សចំនួន ៥ នាក់រងរបួស ក្នុងនោះរបួសធ្ងន់ម្នាក់ផងដែរ។ ជនរងគ្រោះទាំង៥ រួមមាន៖ ១-ឈ្មោះ គឹម ចន្ថា ភេទស្រី អាយុ ២៨ ឆ្នាំ របួសស្រាល។ ទី២-ឈ្មោះម៉ាក់ សុភស្ស ភេទប្រុស អាយុ ៣៥ឆ្នាំ របួសស្រាល ។
ទី៣-ឈ្មោះ អឿន ចាន់ណា ភេទប្រុស អាយុ ២៤ ឆ្នាំ
ទី៤-ឈ្មោះ សម ពៅ ភេទ ប្រុស អាយុ ១៦ ឆ្នាំ។
ទី៥-ពុំទាន់ស្គាល់ឈ្មោះ រងរបួសធ្ងន់។

ប្រភពបានឲ្យដឹងថារថយន្តបង្ក ម៉ាក ហ៊ីយ៉ាន់ដាយ ១តោនកន្លះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-1295 បានបើកចុះចំណោតផ្លូវ ៨០១ ក្នុល្បឿនលឿន ហើយបានរ៉េចង្កូតបុកបង្គោលភ្លើង ដាច់ជា២ ហើយក៏ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាពីក្រោយ រួចបន្តទៅបុកម៉ូតូចំនួន៣គ្រឿងទៀត ដោយពុំទាន់អស់ល្បឿនក៏ជ្រុលទៅបុកការដ្ឋានសំណង់ខូចខាតរថយន្តយ៉ាងដំណំ។

ក្រោយកើតហេតុ រថយន្តបង្ករួមជាមួយម៉ូតូកង់បីឥណ្ឌា និងរថយន្តNISSAN និង ម៉ូតូ២គ្រឿងទៀត ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយគ្នាតាមច្បាប់ ខណៈម្ចាស់ម៉ូតូ១គ្រឿងសុខចិត្តយកទៅជុសជុលខ្លួនឯង៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...