ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នំា២០២១ ភ្លៀងនឹងបន្តធ្លាក់ពីមធ្យមទៅច្រើន តំបន់ខ្លះអាចមានជំនន់ទឹកភ្លៀង សូមប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ!
ដោយ Heng  ថ្ងៃទី 1 September, 2021  ម៉ោង 10:54 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១។ ដោយក្នុងអំឡុងសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលឥទ្ធិពលពីជ្រលង សម្ពាធទាបឥណ្ឌា ក្នុងកម្រិតខ្លាំងជាមួយនឹងប្រព័ន្ធសម្ពាធទាប ហើយនៅថ្ងៃទី០២ ដល់ ០៤ និង ថ្ងៃទី០៧ ខែកញ្ញា មានឥទ្ធិពលបន្ថែម គឺខ្យល់សមុទ្រ Breeze។

ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់ទំនាបកណ្តាល និងបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន អាចនឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន លាយឡំនឹងផ្គររន្ទះ និងខ្យល់កន្ត្រាក់ ហើយតំបន់ខ្លះអាចនឹងមានជំនន់ទឹកភ្លៀង។

សម្រាប់ខេត្តជាប់មាត់សមុទ្រវិញ អាចនឹងមានភ្លៀងធ្លាក់ពីកម្រិតបង្គួរទៅច្រើន លាយឡំ ផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងផ្ទៃសមុទ្រ ពិសេសក្បែរបណ្តាកោះ រលកសមុទ្រនឹងអាចកើតមានឡើង ក្នុងកម្រិតធម្យម។

ជាមួយគ្នានេះក្រសួងធនធានទឹក បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...