អ្នករត់ passapp ផ្ដុំគ្នាផឹកស៊ីតាមផ្លូវសាធារណៈ ក្រោយពីបានឃើញសមត្ថកិច្ចនាំគ្នារត់ចែកជើងចោលម៉ូតូកង់បី
ដោយ Heng  ថ្ងៃទី 26 August, 2021  ម៉ោង 09:12 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ ខណ:កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះល្បាតក្នុងមូលដ្ឋាន ដើម្បីរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យ និងសម្រួលការកកស្ទះចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញក្រុមអ្នករត់passapp ជាង១០នាក់ កំពុងប្រមូលផ្ដុំគ្នាផឹកស៉ី តាមសួនសាធារណៈ ក្រោយពីបានឃើញសមត្ថកិច្ច ពួកគេបានរត់ចែកជើងគ្នា បន្សល់ទុកកំប៉ុងស្រាបៀរ គ្រឿងក្លែម និង passapp ចំនួន១០គ្រឿងនៅនឹងកន្លែង។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ៥ និង ២០នាទីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នៅចំណុចក្បែរព្រះសក្យមុនីចេតិយ៍ ស្ថិតនៅក្នុងសង្កាត់ច្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយពីក្រុមអ្នកផឹកស៊ីតាមទីសាធារណៈរត់គេចបាត់ស្រមោលអស់ សមត្ថកិច្ចបានប្រមូលម៉ូតូកង់បីទាំងអស់បញ្ជូនទៅរក្សាទុកនៅសាលាខណ្ឌដូនពេញ។

ជាមួយគ្នានេះសមត្ថកិច្ចជំនាញនៃសាលាខណ្ឌដូនពេញបានឲ្យដឹងថា បច្ចុប្បន្នសាលារាជធានីភ្នំពេញ កំពុងតែយកចិត្តទុកដាក់ជាខ្លាំង ពីបញ្ហាការប្រមូលផ្ដុំជួបជុំ ខុសពីគោលការណ៍និងសេចក្ដីណែនាំរបស់សាលារាជធានី ព្រោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំពុងចូលរួម បង្ការទប់ស្កាត់ការរីករាលដាលនូវជំងឺ covid-19 ឬវីរុសបំប្លែងថ្មី ប្រភេទdelta ។
តែបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចមិនបានចូលរួមអនុវត្តតាមសេចក្ដីណែនាំសាលារាជធានី វិធានការរបស់ក្រសួងសុខាភិបាល និង៣ការពារ ៣កុំ តាមប្រសាសន៍ប្រមុខដឹកនាំឡើយ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...