
ឃាត់ខ្លួនជនសង្ស័យ ១នាក់ និងរឹបអូសគ្រឿងញៀនជាង ២ គីឡូក្រាម នៅភ្នំពេញ
ដោយ
Heng ថ្ងៃទី
26 August, 2021 ម៉ោង
08:29 |
សន្តិសុខសង្គម
(ភ្នំពេញ) ៖ កាលពីវេលាម៉ោង១៩ និង៣០នាទីពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ កម្លាំងជំនាញនៃមន្ទីរប្រឆាំង គ្រឿងញៀន(ក១០) ដឹកនាំដោយលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ មានការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងសម្របសម្រួលដោយលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវបង្រ្កាប នៅចំណុចភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ឈានដល់ឃាត់ខ្លួនជនសង្ស័យបាន ១ នាក់ និងរឹបអូសគ្រឿងញៀនជាង ២ គីឡូក្រាម នៅរាជធានីភ្នំពេញ។
ជនសង្ស័យ០១នាក់ ឈ្មោះ មិល ពៅ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ។ វត្ថុតាងចាប់យកបាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ២គីឡូ និង០៥៤.២១ក្រាម។ ជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
