
(ខេត្តកណ្ដាល)៖ អនុវត្តតាមបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការនគរបាលខេត្តកណ្តាល មានកិត្តិយស សូមឆ្លើយតបជូនសាធារណជន និងបណ្តាញសារព័ត៌មានឈ្មោះ សុវ៉ា សារព័ត៌មាន ដែលបានផ្សព្វផ្សាយរួមជាមួយរូបភាព មានខ្លឹមសារថា៖ តើលោក ណាង ជានរណា បានជាហ៊ានបើកល្បែងប្រជល់មាន់ និងអាប៉ោងដ៏ធំខណៈដែលអាជ្ញាធរ និងសមត្ថកិច្ច មើលមិនឃើញពីទីតាំងខាងលើ ស្ថិតនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល?។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោកវរសេនីយ៍ឯក ឯក លន់ អធិការនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល បានបញ្ជាកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ ចុះធ្វើការស្រាវជ្រាវបង្រ្កាបករណីខាងលើ។
ជាលទ្ធផល៖ ករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់+អាប៉ោង) និងល្មើសវិធានការរដ្ឋបាល ដែលកើតហេតុនៅថ្ងៃអាទិត្យ ១៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២:៣០នាទី នៅចំណុចរោងចាំចំការរបស់ឈ្មោះ ថេរ ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ បានចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងជល់មាន់ និងអាប៉ោង ខាងលើ ពេលនោះមានជនសង្ស័យប្រហែល០៨ ទៅ១០នាក់ បាននាំគ្នារត់គេចខ្លួនអស់ មុនពេលសមត្ថកិច្ចចុះទៅដល់ ដោយបន្សល់ទុកនូវវត្ថុតាងមួយចំនួន។
ក្រោយពីកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងសួរនាំព័ត៌មាននៅកន្លែងកើតហេតុក៏បានកំណត់មុខសញ្ញាអ្នកលេងល្បែងស៊ីសង បានចំនួន០២នាក់។ លុះដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចបានកោះហៅមុខសញ្ញាទាំង០២នាក់នោះ មកសួរនាំនៅអធិការដ្ឋាន រួមមាន៖ ១.ឈ្មោះ យ៉េត សំណាង ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ជាអ្នកបើកលេងល្បែងស៊ីសងដោយខុសច្បាប់។
២.ឈ្មោះ កូយ មាន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកនុខកំពូល (អ្នកផ្តល់ទីតាំង)។
បន្ទាប់ពីធ្វើការសួរនាំ ឃើញថាអ្នកទាំង០២ ពិតជាបានពាក់ព័ន្ធការបើកនិងផ្តល់ទីតាំងលេងល្បែងស៊ីសងដោយខុ
បន្ទាប់ពីធ្វើការសួរនាំ ឃើញថាអ្នកទាំង០២ ពិតជាបានពាក់ព័ន្ធការបើកនិងផ្តល់ទីតាំងលេងល្បែងស៊ីសងដោយខុសច្បាប់ប្រាកដមែន បន្ទាប់មកសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ កសាងសំណុំរឿង ចាត់ការតាមនីតិវិធី។
ជាមួយគ្នានេះដែរសមត្ថកិច្ចបានថ្លែងអំណរគុណចំពោះរាល់ការចូលរួមផ្ដល់ព័ត៌មានអំពីបទល្មើសនានា សន្តិសុខសង្គមពីសំណាក់ប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋានដើម្បីរក្សាភូមិឃុំយើងមានសុវត្ថិភាព៕