បើករថយន្តដឹកចំណីសត្វសង្ស័យដេកលក់ រេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ ធ្លាក់ប្រឡាយទឹកស្អុយក្រឡាប់
ដោយ Heng  ថ្ងៃទី 13 August, 2021  ម៉ោង 07:09 | Uncategorized

(ភ្នំពេញ)៖ រថយន្តដឹកចំណីសត្វមានសណ្ដោងពីក្រោយខណ:កំពុងបើកបរបានរេទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាត់អស់ជាច្រើនកង់ហើយច្រឡោតទៅធ្លាក់ក្នុងប្រឡាយទឹកស្អុយក្រឡាប់តែម្ដង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៣និង៤០នាទី ទៀបភ្លឺ ថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០២១ នៅតាមផ្លូវ ជាតិលេខ៥ ត្រង់ចំណុចប្រឡាយទឹកស្អុយគីឡូម៉ែត្រលេខ៩ ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រថយន្តដែលជួបគ្រោះថ្នាក់នោះ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B 2587 និងមានកន្ទុយសណ្ដោងស្លាកលេខកំពង់ចាម 4A 0114 បើកបរដោយឈ្មោះ ហេង សីហា ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅ ភូមិអន្លង់ក្រាយឃុំអូតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ និងរួមដំណើរជាមួយព្រូ ឈ្មោះ សៀង ចម្រើន ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិស្វាយអាត់ ឃុំស្វាយអាត់ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ។

តាមព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តដឹកចំណីសត្វមួយគ្រឿងខាងលើបានធ្វើដំណើរតាមផ្លូវជាតិលេខ ៥ក្នុងទិសដៅពីជើងទៅត្បូងចូលរាជធានីភ្នំពេញ នៅពេលមកដល់ចំណុចកើតហេតុខាងលើបានរ៉េចង្កូតទៅឆ្វេងដៃ បុករបាំងថ្ម ខណ្ឌចែកទ្រូងផ្លូវបណ្តាលឱ្យបាក់៣កង់ និងបង្គោលភ្លើងគោមបំភ្លឺផ្លូវបាក់ទ្រេត១ដើម និងបន្តទៅធ្លាក់ប្រឡាយក្រឡាប់ធ្លាក់បាវចំណីសត្វ ។ បន្ទាប់ពីគ្រោះថ្នាក់អ្នកបើកបរ ព្រមទាំងព្រូបានលូនចេញ ពុំមានរងរបួសឡើយ ។

នៅយប់នោះ នគរបាលមូលដ្ឋាន រួមទាំងខាងក្រុមហ៊ុន រថយន្តបានចុះទៅកន្លែងកើតហេតុដោយសារតែ រថយន្តធុនធ្ងន់ ក៏បានទុកចោល រហូតដល់ព្រឹកឡើងទើបហៅរថយន្តមកសេង ទំនិញ ព្រមទាំងស្ទួចយករថយន្តបញ្ជូន ទៅកាន់ការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...