មេធាវីវ័យក្មេងម្នាក់ បាត់ខ្លួនបន្ទាប់ពីចុះលេងទឹកសមុទ្រនៅឆ្នេរអូរត្រេះខណៈទឹករលកបោកបក់ខ្លាំង
ដោយ Heng  ថ្ងៃទី 3 August, 2021  ម៉ោង 22:02 | សន្តិសុខ​សង្គម

(ព្រះសីហនុ)៖ អាជ្ញាធរមានសមត្ថកិច្ច ឲ្យដឹងថា មានករណីលង់ទឹកមួយ បានកើតឡើងនៅថ្ងៃទី០៣ ខែសីហាឆ្នាំ២០២១ វេលាម៉ោងជាង ៤ល្ងាច នៅចំណុចឆ្នេរអូរត្រេះ១ ឋិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ករណីលង់ទឹកនេះគឺជា ភ្ញៀវទេសចរជនជាតិខ្មែរមកពីរាជធានីភ្នំពេញលេងទឹកសមុទ្រ មានគ្នាចំនួន៤នាក់ ដោយទឹករលកបោកបក់ខ្លាំង បានបាត់ខ្លួន ១នាក់។
ជនរងគ្រោះ មានឈ្មោះ ជូ ជាគុយ ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាមេធាវី ទីលំនៅរាជធានីភ្នំពេញបានមកក្រុងព្រះសីហនុក្នុងបេសកកម្មការងារ និងទេសចរណ៍។

រហូតមកដល់ម៉ោង 0៨ និង៣០ នាទីយប់ ថ្ងៃដដែលនេះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ ក្នុងប្រតិបត្តិការ នៃការស្វែងរកបុរសមបាត់ខ្លួននេះ ។ប្រតិបត្តិការនៃការស្វែងរកជនរងគ្រោះខាងលើនេះ កំពុងបន្តធ្វើដោយមានការចូលរួមសហការពីក្រុមអ្នកមុជទឹក របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអ្នកមុជទឹកស្ម័ក្រចិត្តកោះរ៉ុងផងដែរ។

ការបាត់ខ្លួនបុរសម្នាក់នេះមិនទាន់រកឃើញ នៅឡើយទេ ហើយនៅថ្ងៃស្អែកនេះកម្លាំងសមត្ថកិច្ចនឹងអាជ្ញាធរខេត្តបន្តស្វែងរកជនរងគ្រោះបន្តទៀតដែរ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...