យុវជនម្នាក់ជិះម៉ូតូបុកសត្វឆ្កែ ដួលរអិលចូលក្រោមកង់រថយន្តដឹកដី កិនស្លាប់ភ្លាមៗ
ដោយ Heng  ថ្ងៃទី 2 August, 2021  ម៉ោង 10:20 | សន្តិសុខ​សង្គម

(ភ្នំពេញ​)៖ យុវជនម្នាក់ជិះម៉ូតូបានជ្រុលទៅបុកសត្វឆ្កែ បណ្ដាលឱ្យដួលអូសរអិលទៅមុខជាច្រើនម៉ែត្រ ចូលក្រោមកង់រថយន្ត កិនស្លាប់យ៉ាងអាណោចអាធ័ម ចំណែកឯរថយន្តបន្តបើកទៅមុខបាត់។ គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៧ និង២០នាទីយប់ថ្ងៃអាទិត្យទី១ ខែសីហា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ចំណុចមុខវត្តទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះហៅក្រៅថា រ៉ូ ភេទប្រុស អាយុ២០ឆ្នាំជាង មានប្រពន្ធ និងកូន១ មានមុខរបរខាងបើកគ្រឿងចក្រអាអ៊ិចកាយដី មានស្រុកកំណើតនៅខេត្តកំពង់ចាម។

ជនរងគ្រោះ ជិះម៉ូតូម៉ាកឡែត ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ កំពង់ឆ្នាំង 1J -8024 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីកើតមកលិចមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅបុកសត្វឆ្កែ កំពុងដើរនៅលើថ្នល់ បណ្តាលឲ្យដួលអូសទៅមុខ ស្របពេលរថយន្តបែនដឹកដីមួយគ្រឿង មិនចាំស្លាកលេខ នៅពីខាងមុខ បានជ្រុលចូលក្រោមកង់កិនស្លាប់ នៅនឹងកន្លែងកើតហេតុភ្លាមៗ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងនគរបាលជំនាញចរាចរណ៍ ចុះមកវាស់វែង និងធ្វើកំណត់ហេតុ និងប្រគល់សពឱ្យទៅក្រុមគ្រួសារជនរងគ្រោះ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...