
អាល់កុលក្លែងក្លាយ (មេតាណុល) ជិត៥តោន ត្រូវមន្ត្រីជំនាញ ក.ប.ប. យកទៅបំផ្លាញចោល
ដោយ
Heng ថ្ងៃទី
3 July, 2021 ម៉ោង
13:56 |
សន្តិសុខសង្គម
(ភ្នំពេញ)៖ មន្រ្តីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប” នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ បាននាំយកអាល់កុលក្លែងក្លាយ ឬ មេតាណុល ប្រមាណជិត ៥ តោន ទៅបំផ្លាញចោល នៅទីលានចាក់សំរាម ដែលស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាន ពីមន្ត្រីជំនាញ ក.ប.ប. បានបញ្ជាក់ថា នៅក្នុងពិធីបំផ្លាញចោលនេះ ត្រូវបានរៀបចំឡើង ដោយមានការឯកភាព ពីស្ថាប័នអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ និងមានការចូលរួមពី សមត្ថកិច្ចនៃ ការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ចកិច្ន ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញផងដែរ។
សូមបញ្ជាក់ថា សារធាតុមេតាណុលទាំងនេះ ត្រូវបានមន្រ្តី នៃអគ្គនាយកដ្ឋាន ក.ប.ប. ត្រួតពិនិត្យឃើញ និងរឹបអូសពីតាម បណ្តាឃ្លាំងស្តុក និងបណ្តាឱសថស្ថាននានា ក្នុងរាជធានីភ្នំពេញ៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
