
អ្នកជិះម៉ូតូរបួសស្រាល បុកអ្នកជិះកង់ស្លាប់ បនបន្ទាប់ពីជិះបុកគ្នា
ដោយ
Heng ថ្ងៃទី
2 July, 2021 ម៉ោង
11:14 |
សន្តិសុខសង្គម
(ខេត្តកំពង់ឆ្នាំង)៖ ស្ត្រីជិះកង់ម្នាក់ស្លាប់ និងអ្នកជិះម៉ូតូបានរងរបួស បន្ទាប់ពីជិះបុកគ្នានៅលើផ្លូវកំណាត់ផ្លូវជាតិលេខ៥៣ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៤-៣៥ ស្ថិតក្នុង ភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។
សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឱ្យដឹងថា ម៉ូតូបង្កហេតុម៉ាកហុងដា ១២៥CC ពណ៌ខ្មៅ ពាក់ស្លាក លេខកំពង់ឆ្នាំង ១K-២៥៨២ បើកបរដោយឈ្មោះ ពេជ្រ ប៊ុនឈូ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅ ភូមិទំនប់ថ្មី ឃុំជៀប ស្រុកទឹកផុស។ ចំណែកអ្នកជិះកង់ឈ្មោះ ជៃ សុខា (ហៅផាន់) ភេទស្រី អាយុ៦១ឆ្នាំ មានទីលំនៅភូមិក្រោយវត្ត ឃុំខ្លុងពពក ស្រុកទឹកផុស៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
