ក្រសួងព័ត៌មានបានផ្តល់អំណោយជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរួមចំណែកក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
ដោយ Heng  ថ្ងៃទី 23 June, 2021  ម៉ោង 13:56 | ព័ត៌មាន​ជាតិ

(ខេត្តព្រះសីហនុ)៖ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម បណ្ឌិត សុខ ប្រសិទ្ធិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាននាំយកអំណោជាថិកា និងសម្ភារៈឧបភោគបរិភោគមួយចំនួនផ្តល់ជូរដ្ឋបាលខេត្តព្រះសីហនុសម្រាប់ជាការរួមចំណែកក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដែលកំពុងរាលដាលនៅខេត្តព្រះសីហនុ។ទន្ទឹមនឹងការផ្តល់ជូនរដ្ឋបាលខេត្តឯកឧត្តម រដ្ឋមន្ត្រី ខៀវ​ កាញារីទ្ធ​ ក៏បានផ្តល់ជូនមន្ទីរព័ត៌មានខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងបរិបទកូវីដ១៩។

ឯកឧត្ដបណ្ឌិត សុខ ប្រសិទ្ធិ មានប្រសាសន៍ថាអំណោយទាំងនេះជូនឯកឧត្តមអភិបាលខេត្តព្រះសីហនុ​ប្រើប្រាស់តាមការជាក់ស្តែងក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩​ និងចែកជូនប្រជាពលរដ្ឋដែលខ្វះខាតស្បៀងដោយសារជំងឺកូវីដ-១៩ ជាដើម។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងអំណរ គុណឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់រដ្ឋបាលខេត្តព្រះសីហនុ។ ឯកឧត្តមបានចាត់ទុកថា នេះជាការចែករំលែកធនធាន និងលើកទឹកចិត្តដល់ក្រុមការងារ ក្នុងគោលបំណងតែមួយគឺរួមគ្នាទប់ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដើម្បីស្តារសេដ្ឋកិច្ចសង្គមឱ្យឆាប់បានវិលមករកភាពល្អប្រសើរឡើងវិញ។

អំណោយដែលសួងព័ត៌មានឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ រួមមាន៖ -អង្ករ ៥តោន -មី១០០កេស -ទឹកសុទ្ធ ៤៥០កេស-ទឹកស៊ីអ៉ីវ ១០០យួរ -ទឹកត្រី ១០០យួរ -ត្រីខ ២៥កេសធំ -ម៉ាស ៣០០ប្រអប់ -អាកុល ៥កាន និងថវិកាចំនួន ២០លានរៀល៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...