រថយន្តស៊េរីទំនើប ២គ្រឿងបើកដល់ផ្លូវបំបែកជាបួន បុកគ្នារងការខូចខាតទាំងសងខាង
ដោយ Heng  ថ្ងៃទី 12 June, 2021  ម៉ោង 07:39 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ រថយន្តស៊េរីទំនើប១គ្រឿងបើកបរដោយបុរសជនជាតិចិន ក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួនបានបុករថយន្តឡង់គ្រីស័រ កំពុងតែបើកឆ្លងផ្លូវចំពីចំហៀងខាងមុខបង្កខូចខាតផ្នែកខាងមុខ។ គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០ នាទីយប់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ ៣៣៧ កែងនឹងផ្លូវ ៥២៨ ក្នុងសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តឡង់គ្រីស័រមួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខ នគរបាល ២-៩៤៩៩ បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយ ផ្លូវ៣៣៧ ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ​ ផ្លូវបំបែកជា៤ ស្រាប់តែមានរថយន្តស៊េរីទំនើប១គ្រឿងទៀត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BL -៨៥៥៧ បើកបរដោយបុរសជនជាតិចិន និងអ្នករួមដំណើរជាបុរស១នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ៥២៨ ក្នុងទិសដៅពីត្បូង មកជើង ក្នុងល្បឿនលឿន មកបុកចំពីចំហៀងខាងមុខ រថយន្តឡង់គ្រីស័រពេញទំហឹង ។ ហេតុការណ៍នោះមិនបានបង្កឱ្យមានមនុស្សគ្រោះថ្នាក់នោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងនគរបាលចរាចរណ៍ បានចុះទៅដល់រួច បានធ្វើកំណត់ហេតុ យករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌទួលគោក ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...