
(ខេត្តកណ្ដាល) ៖ ស្រីម្នាក់លួចនាំសាហាយទៅឡើងឋានសួគ៌នៅក្នុងផ្ទះសំណាក់ ក្រោយពីប្តីតាមដាន gps ដែលខ្លួនបានបង្កប់ក្នុងរថយន្ត របស់ប្រពន្ធ ហើយបាននាំនគរបាលមូលដ្ឋានចុះទៅឃាត់ខ្លួន កាលពីព្រលប់ ថ្ងៃ២៩ ខែឧសភា ឆ្នាំ២០២១នេះ នៅចំណុចផ្ទះសំណាក់ យីហោ” សេងឆេង ” ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុ ងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះជាប្តីមាន ឈ្មោះសេង ឈិន ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល មុខរបរលក់គ្រឿងសំណង់។
ចំណែកជនសង្ស័យ២នាក់ មាន ៖
១-ឈ្មោះ ជ សៀកមួយ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្ស ត្រ ស្រុកល្វាឯម ខេត្ត កណ្តាល មុខរបរលក់គ្រឿងសំណង់ ត្រូវជាប្រពន្ធរបស់ជនរង គ្រោះ (ឃាត់ខ្លួន) ។
២-ឈ្មោះ ជា ជំនិត ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិព្រែក ព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរលក់គ្រឿងសំណង់ ជាប្រុសសហាយ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក ១.រថយន្ត១គ្រឿង ម៉ាកford ពណ៌ស ស៊េរីឆ្នាំ ២០២១ ពាក់ផ្លាកលេខ កម្ពុជា CHSM7798 ។ ២.ទូរស័ព្ទដៃ២គ្រឿង (ម៉ាកSAMZUNG NOt8 និងម៉ាក iphone7plus ពណ៌ខ្មៅ) ។
បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបញ្ជាក់ថា កន្លងមក ជនរងគ្រោះជាប្តី និងជនសង្ស័យ ជាប្រពន្ធ បានរៀបការ និងចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយ គ្នា រយ:ពេល១២ឆ្នាំមកហើយ រហូតមកដល់បច្ចុប្បន្ននេះ មានកូន៣នាក់ ប្រុស ២នាក់ ស្រី១នាក់។
ហើយក្នុងរយ:ពេល ៣ឆ្នាំចុងក្រោយនេះ ចេះតែមានភាពរកាំរកូស មិនចុះសម្រុងនឹងគ្នា ដោយមានការសង្ស័យ ទៅលើប្រពន្ធថាមានសហាយ ទើបជនរងគ្រោះជាប្តី បានដាក់ប្រព័ន្ធGPS ជាប់រថយន្តម៉ាក ford ដែលប្រពន្ធជិះ ។
លុះដល់ថ្ងៃកើតហេតុនេះ ជនសង្ស័យជាប្រពន្ធបាន សុំជូនម្តាយទៅលេងស្រុកកំណើត ដោយមានការសង្ស័យ ជនរងគ្រោះជាប្តី ក៏បានតាមដានប្រពន្ធ តាមរយៈប្រព័ន្ធGPS ដែលដាក់ជាប់រថយន្ត ទើបឃើញប្រពន្ធនាំប្រុសសហាយទៅ ដេកនៅផ្ទះសំណាក់យីហោ “សេងឆេង” រួច ហើយបានប្តឹងសមត្ថកិច្ចឲ្យចុះធ្វើការឃាត់ខ្លួន យកមកសាកសួរនៅប៉ុស្តិ៍កំពង់សំណាញ់ រួចបញ្ជូនបន្តមកកាន់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕