
(ភ្នំពេញ)៖ បុរសជនជាតិចិនម្នាក់ បានបើករថយន្តលឿនជ្រុលទៅបុក ម៉ូតូចំពីមុខបណ្តាលឲ្យក្មេងស្រីម្នាក់ខ្ទាតចេញពីម៉ូតូរងរបួសធ្ងន់ និងម្នាក់ទៀតបាន ខ្ទាតចូលក្រោមរថយន្តបើកអូសបណ្តាលឲ្យស្លាប់ ។ ចំណែកតៃកុងរថយន្ត បង្កត្រូវបានប្រជាពលរដ្ឋវាយទ្រោម រួចប្រគល់ឲ្យសមត្ថកិច្ច ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១១និង៤០ នាទីយប់ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២១។ ចំណុចឃាត់ខ្លួនបាន នៅតាមបណ្ដោយផ្លូវ១០៥ កែងនឹង ផ្លូវ ៤៨៤ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សពជនរងគ្រោះ ឈ្មោះ អានិត អាយុ ១៨ ឆ្នាំ មុខរបរ សិស្ស បច្ចុប្បន្នស្នាក់នៅជិត កន្លែងកើតហេតក្នុងខណ្ឌចំការមន ។
ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ ក្មេងស្រី ២នាក់ ជិះម៉ូតូម៉ាក ZOOMER X ពណ៌ទឹកក្រូច លាយស ពាក់ផ្លាកលេខ ភ្នំពេញ 1GI 8052 ធ្វើដំណើរ តាមបណ្តោយផ្លូវ ៣៦០ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនមធ្យម ។ ខណៈ មកដល់ចំណុចកើតហេតុ គេឃើញរថយន្តម៉ាក MG ពណ៌ ខ្មៅពាក់ផ្លាកលេខ 2BK- 1937 បើកបរដោយបុរសជនជាតិចិន ធ្វើដំណើរតាម បណ្តោយផ្លូវ ១០៥ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនបានជ្រុល ទៅបុក ម៉ូតូពេញទំហឹងបណ្តាលឲ្យក្មេងស្រីម្នាក់ខ្ទាតចេញពីមុខរថយន្តរងរបួសធ្ងន់ និង ម្នាក់ទៀតអូសក្រោមរថយន្តស្លាប់យ៉ាងអាណោចអាធ័ម ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចបានទំនាក់ទំនងទៅខាង ជំនាញក្រុងឲ្យចុះមកវាស់វែងយកម៉ូតូ និងរថយន្តបង្កទៅរក្សាទុកនៅខាងការិយា ល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានី ភ្នំពេញ រង់ចាំដោះស្រាយ ។ ចំណែកសពបានធ្វើកំណត់ហេតុ រួចប្រគល់ឲ្យក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕