ស្ត្រីម្នាក់រថយន្តហាយឡែនឌ័រ បុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវ ខ្ទេចមុខ!
ដោយ Heng  ថ្ងៃទី 3 May, 2021  ម៉ោង 08:22 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ ស្រ្តីម្នាក់បានបើករថយន្តហាយឡេនឌ័រខ្វះការប្រុងប្រយ័ត្នបានរេចង្កូត ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តរួញមួយកំណាត់មុខ កាលពីយប់ថ្ងៃទី ២ ខែឧសភាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ខាងមុខវិទ្យាល័យបឹងត្របែក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ 2AS-0534 បើកបដោយស្រ្តីម្នាក់ និងមានអ្នករួមដំណើរជាមួយ ៣នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតជ្រុល ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្តាលឱ្យរថយន្តខ្ទេចផ្នែកខាងមុខ សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស។

សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញចរាចរណ៍ខណ្ឌចំការមន ចុះមកយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...