ផ្ទុះ​កូវីដ​នៅ​តំបន់បឹងកក់ រកឃើញអ្នក​ឆ្លង ១២១ នាក់ មាន​ចាស់​មាន​ក្មេង រថយន្ត​ពេទ្យ​បន្ត​កន្ទុយ​គ្នា​ ចុះ​ទៅ​ដឹក​​ទាំងយប់ បញ្ជូនមកសំរាកព្យាបាលនៅមណ្ឌលកោះពេជ្រ!
ដោយ Heng  ថ្ងៃទី 2 May, 2021  ម៉ោង 13:16 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ រថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿងរបស់ក្រសួងសុខាភិបាល បានចេញទៅយកអ្នកកើតជំងឺកូវីដ-១៩ ចំនួន ១២១នាក់ទាំងយប់ នៅភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំង​កូវីដ-១៩ បន្ទាប់ពីចុះយកសំណាករួចជាង៥០០នាក់។

ភូមិ២៣ នៃសង្កាត់​បឹងកក់ទី២ ខណ្ឌទួលគោក ត្រូវ​បាន​បន្ថែម​ជាតំបន់ក្រហម​ ក្រោយមានករណីផ្ទុះ​​ឆ្លងរាលដាលលើ​ប្រជាពលរដ្ឋ​មាន​ទាំង​ចាស់ទាំងក្មេង។
រដ្ឋបាលរាជធានី​ភ្នំពេញ បាន​សម្រេច​ដាក់​ភូមិ​ចំនួន ៤ ​នៅក្នុង​សង្កាត់​បឹងកក់​ទី ២ និង សង្កាត់​បឹងសាឡាង ក្នុង​ខណ្ឌ​ទួលគោក​ជា «តំបន់​ក្រហម» និង «តំបន់​លឿងទុំ»។ ​ភូមិ ១៧ និង​ភូមិ ២២ នៃ​សង្កាត់​បឹងកក់​ទី ២ ខណ្ឌ​ទួលគោក ជា «តំបន់​លឿងទុំ» និង ភូមិ ២៣ នៃ​សង្កាត់​បឹងកក់​ទី ២ និង​ភូមិ ១០ នៃ​សង្កាត់​បឹងសាឡាង ខណ្ឌ​ទួលគោក ជា «តំបន់​ក្រហម»។

សុពលភាព​នៃ​ការកំណត់​ភូមិសាស្ត្រ​ទាំងនេះ​ជា​តំបន់​លឿងទុំ និង​តំបន់​ក្រហម ត្រូវ​អនុវត្តន៍​សម្រាប់​រយៈពេល ៦ ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ​នា​ថ្ងៃទី ៣០ ខែមេសា រហូត​ដល់​ថ្ងៃទី ៥ ខែ​ឧសភា ឆ្នាំ ២០២១៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...