រថយន្តសាស៊ីឈ្នួលដឹកមនុស្ស២នាក់តម្លៃ៦០០ដុល្លារ ពីភ្នំពេញទៅខេត្តរតនគិរី ត្រូវបានសមត្ថកិច្ចបង្ក្រាប
ដោយ Heng  ថ្ងៃទី 19 April, 2021  ម៉ោង 07:31 | សន្តិសុខ​សង្គម

(ខេត្តរតនគិរី)៖ តាមរបាយការណ៍របស់មន្ទីរព័ត៌មានខេត្តរតនគិរីជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានឱ្យដឹងថា កាលពីវេលាម៉ោង២៣ និង៣០នាទីយប់ថ្ងៃទី១៧​ ខែមេសា​ ឆ្នាំ២០២១ម្សិលមិញ ក្រោយទទួលបានព័ត៌មានពីអាជ្ញាធរក្រុងបានលុងភ្លាម កម្លាំងក្រុមការងារទប់ស្កាត់ជំងឺកូវីដ-១៩ នៅចំណុចស្ពានស្រែពកជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង រួមសហការជាមួយអាជ្ញាធរដែនដីស្រុកកូនមុំ បានឃាត់ករណីល្មើសបម្រាមឆ្លងកាត់ខេត្តពី​ (ភ្នំពេញ-រតនគិរី) សរុប០៤ នាក់​ តាមរថយន្តសាមុយពាក់ស្លាកលេខភ្នំពេញ2BF- 2271 ចេញពីពេទ្យព្រះកុសមៈ ឬពេទ្យលោកសង្ឃនៅភ្នំពេញ​ ដែលមានឈ្មោះដូចខាងក្រោម៖

1- ឈ្មោះ បៀន ពក ភេទប្រុស អាយុ​ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករពេទ្យព្រះកុសុមៈ មានទីលំនៅភូមិជាចជួរ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ជាអ្នកបើកបរ

2- ឈ្មោះ ញ៉ឹប គត់ ភេទប្រុស អាយុ​ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករពេទ្យព្រះកុសុមៈ មានទីលំនៅ ភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាព្រូឡាន។​ ហេីយអ្នកទាំង០២នាក់ ជាកម្មករមិនមែនជាបុគ្គលិករដ្ឋនៅក្នុងពេទ្យលោកសង្ឃនោះឡេីយ។

3- ឈ្មោះ ឃាង ចន្នី ភេទស្រី អាយុ​ ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី​ ។

4/- ឈ្មោះ ប៊ុត ប៊ុនរក្សា ភេទប្រុស អាយុ​ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅដូចអ្នកទី3។

យោងតាមរបាយការណ៍ពីក្រុមការងារបានបន្តឱ្យដឹងទៀតថា រថយន្តសាមុយនេះជាកម្មសិទ្ធឯកជនរបស់​លោកគ្រូពេទ្យម្នាក់ ជាបុគ្គលិក ពេទ្យលោកសង្ឃដែលជាអ្នកបញ្ជាស៊ីឈ្នួលដឹកជន០២រូប​ គឺអ្នកទី៣​ និងទី៤​ ក្នុងតម្លៃ600ដុល្លារពីពេទ្យលោកសង្ឃមកខេត្តរតនគិរី ហើយអាជ្ញាធរក្រុងបានលុងឃាត់ឱ្យត្រឡប់មកកាន់អាជ្ញាធរស្រុកកូនមុំវិញដើម្បីចាត់ការបន្ត។

បច្ចុប្បន្ន អ្នកទី១​ និងអ្នកទី២ ត្រូវបានកងរាជអាវុធហត្ថ ស្រុកកូនមុំឃាត់ខ្លួន​ដើម្បីធ្វេីចត្តាឡីស័ក និងចាត់ការទៅតាមនិតិវិធី​ច្បាប់។ ហេីយជនទី៣​ និងទី៤ ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័កត្រពាំងក្រហមស្រុកកូនមុំដេីម្បីធ្វេីចត្តាឡីស័កផងដែរ។

សូមបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីជូនព័ត៌មានកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះដោយបញ្ជាក់ថា រថយន្តគិលានសង្រ្គោះទាំងរដ្ឋ និងឯកជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រសួងអនុញ្ញាតអោយដឹកជញ្ជូនតែអ្នកជំងឺ និងអ្នករបួសទៅកាន់មន្ទីរពេទ្យ ឬឯកជន ឬវត្ថុសំណាកសម្រាប់យកមកវិភាគនៅតាមមន្ទីរពិសោធន៍របស់ក្រសួងសុខាភិបាលប៉ុណ្ណោះ។ ហើយមិនអនុញ្ញាតអោយរថយន្តគិលានសង្រ្គោះទាំងរដ្ឋ និងឯកជន ដឹកជញ្ជូនប្រជាជនដែលជាអ្នកដំណើរជាដាច់ខាត បើពុំនោះ ក្រសួងនឹងចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...