អ្នក​កំពុង​ធ្វើ​ចត្តាឡីស័ក ​គួរ​អនុវត្ត​គោលការណ៍​ណែនាំ​ទាំង​នេះ ការពារ​ខ្លួន​ឆ្លង​កូវីដ
ដោយ Heng  ថ្ងៃទី 23 March, 2021  ម៉ោង 07:34 | សន្តិសុខ​សង្គម, សុខភាព

ប្រសិន​បើ​យើង​មាន​ការ​សង្ស័យ​លើ​អាការ​ខ្លួនឯង​ចំពោះ​ជំងឺ​កូវីដ​ សូម​ប្រញាប់​ធ្វើ​ចត្តាឡីស័ក​ភ្លាមៗ​នៅ​ក្នុង​ផ្ទះ​ឬ​ទាក់ទង​ទៅ​ក្រុម​គ្រូពេទ្យ​ដែល​ក្រសួង​សុខាភិបាល​​បាន​ប្រកាស​លេខ​ទូរសព្ទ។

មិន​ថា​យើង​សង្ស័យ​ឬ​មិនទាន់​ឆ្លង​ជំងឺ​រាតត្បាត​ជា​សកល ​នេះ​ជា​ការ​ណែនាំ​មួយ​ចំនួន​ដែល​គួរ​ធ្វើ​និង​មិន​គួរ​ក្នុង​អំឡុង​ពេល​ធ្វើ​ចត្តាឡីស័ក៖

រឿង​​គួរ​ធ្វើ​កំឡុង​ពេល​ធ្វើ​ចត្តាឡីស័ក
១ ត្រូវ​ប្រាកដ​ថា​​យើង​​បាន​ស្នាក់​នៅ​ផ្ទះ​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក ​ឬ​នៅ​ក្នុង​មណ្ឌល​ចត្តាឡីស័ក​ដែល​ក្រសួងបាន​កំណត់​ឲ្យ។

២ លាងដៃ​ឲ្យ​បាន​ញឹកញាប់​ សម្រាក​ហូប​ទឹក​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ និង​បរិភោគ​អាហារ​ដែល​មាន​សុខភាព​ល្អ ​រួម​មាន​បន្លែ​ផ្លែឈើ​គ្រប់មុខ។

៣ វាស់​សីតុណ្ហភាព​មួយ​ថ្ងៃ២ដង​ ហើយ​រក​មើល​រោគ​សញ្ញា​ដូចជា​ក្ដៅ​ខ្លួន​ចាប់ពី​៣៧.៥ ​ហ៊ា​សំបោរ​ ឈឺ​បំពង់​ក​ ឬ​ពិបាក​ដក​ដង្ហើម​ជា​ដើម។

៤ ប្រសិនបើ​មាន​រោគ​សញ្ញា​ឬ​ពិបាក​ដក​ដង្ហើម​ សូម​ទូរសព្ទ​ទៅ​កាន់​លេខ​ដែល​ក្រសួងសុខាភិបាល​បាន​ប្រកាស​ទាក់ទង​នឹង​ជំងឺ​កូវីដ ​ឬ​ក៏​ប្រាប់​ទៅ​កាន់​អ្នក​ថែទាំ​នៅ​មណ្ឌល​ធ្វើ​ចត្តាឡីស័ក​ភ្លាមៗ។

៥ សូម​ពាក់​ម៉ាស​ឲ្យ​បាន​គ្រប់​ពេល​វេលា​ ជា​ពិសេស​នៅ​ពេល​ដែល​មាន​សមាជិក​គ្រួសារ​មក​ជួប​​ឬ​នៅ​ពេល​យើង​នៅ​ក្នុង​បន្ទប់​តែ​មួយ​ជាមួយ​គាត់​ឬ​នៅ​ពេល​យើង​ត្រូវការ​ធ្វើដំណើរ​ទៅ​កាន់​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​បង្អែក​ដែល​ជិត។

៦ រក្សា​ទំនាក់ទំនង​ជាមួយ​គ្រួសារ​និង​មិត្តភ័ក្ដិ​ តាម​ការ​ផ្ញើ​សា​រសួរសុខទុក្ខ​ឬ​ខល​តាម​ទូរស័ព្ទ​ជជែក​គ្នា​បំបាត់​អផ្សុក។

រឿងមិន​គួរ​ធ្វើ​កំឡុង​ពេល​ធ្វើ​ចត្តាឡីស័ក
១ ហាម​ចេញ​ពី​ផ្ទះ​របស់​យើង​ឬ​ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក​ផ្ដេសផ្ដាស​ បើ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រុម​អ្នក​ថែទាំ។

២ ហាម​ហូប​អាហារ​ឬ​ទទួលទាន​ភេសជ្ជៈ​ និង​ប្រើ​បរិក្ខារ​ផ្ទះ​បាយ ​កែវ​ កម្រាលពូក​ឬ​កន្សែង​រួមគ្នា​ជាមួយ​អ្នកដទៃ។ ជាពិសេស​ស្ថិត​ក្នុង​ពេល​ធ្វើ​ចត្តាឡីស័ក​ កុំ​ទទួលទាន​សាច់ឆៅ​ឬ​បន្លែ​ដែល​មិន​បាន​ឆ្អិន​ល្អ​ឲ្យ​សោះ។

៣ កុំ​អញ្ជើញ​ភ្ញៀវ​ឬ​បងប្អូន​មក​លេង​ផ្ទះ​ និង​ចូលរួម​សកម្មភាព​ផ្សេងៗ​ទាំង​ពិធី​ជប់លៀង​បុណ្យទាន​ឬ​អាពាហ៍ពិពាហ៍។

៤ ហាម​ប៉ះ​ភ្នែក​ច្រមុះ​ពេល​មិន​ទាន់​លាងដៃ​ជាមួយ​សាប៊ូ​ឬ​បាញ់​អាកុល​ជាដើម ។ បើ​ក្អក​ឬ​កណ្ដាស់​ត្រូវ​ប្រើ​​ក្រដាសអនាម័យ ​រួច​ប្រញាប់​បោះ​ចោល​ភ្លាមៗ។

៥ មិន​អាច​ប្រើប្រាស់​បន្ទប់ទឹក​រួម​គ្នា​ជាមួយ​សមាជិក​ផ្សេង​ទៀត ​ដែល​រស់នៅ​ក្នុង​ផ្ទះ​បាន​ទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖WHO

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...