
ថ្ងៃនេះការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសបាន ១២ករណី ឃាត់ខ្លួន ៣៤នាក់
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប ១២ករណី ក្នុងនោះករណីប្រើប្រាស់ ២ករណី និងជួញដូរ ១០ករណី ដោយឃាត់ខ្លួនជនសង្ស័យ ៣៤នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន ២៧៩ករណី ឃាត់មនុស្ស ៦៦១នាក់ (ស្រី៤៧នាក់)៕
Loading...
loading...