រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​ម្នាក់ នៅ​ម្តុំ​ផ្សារ​ក្រមួន​ស្ទឹងមានជ័យ​
ដោយ Heng  ថ្ងៃទី 17 March, 2021  ម៉ោង 11:43 | សន្តិសុខ​សង្គម

​(ខណ្ឌមានជ័យ​)៖ នៅវេលា​ម៉ោង​១១​ និង​២០​នាទី​ថ្ងៃ​ទី​១៧​ ខែមីនា​នេះ ​ក្រុមគ្រូពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ​ បាន​ចុះ​ទៅយក​ បុរសអ្នកជំងឺ​កូ​វីដ​១៩​ ម្នាក់​ នៅ​ម្តុំ​ផ្សារ​ក្រមួន ស្ថិត​ក្នុង​ផ្ទះ​លេខ​៥៥១​ ក្រុមទី​១៣​ ភូមិឫស្សី​ សង្កាត់​ស្ទឹង​មានជ័យ​ទី​២​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។

លោក សេង វ៉ាន់​ថា ចៅ​រង​ទី​១​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ​បាន​ឲ្យ​ដឹង​ថា​ ក្រុម​គ្រូពេទ្យ​បាន​មក​យក​បុរស​ម្នាក់​ឈ្មោះ មាស ណេ​ត ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ ​មុខរបរ​បម្រើ​ការ​នៅ​ហាង​ម៉ូត​ស្តរ​ នៅ​ខណ្ឌទួលគោក​ ហើយ​ស្នាក់នៅ​ក្បែរ​ផ្សារ​ក្រមួន​ស្ទឹងមានជ័យ​នេះឯង​។ ​

លោក​ចៅ​រង​សង្កាត់​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់​នៅ​ក្បែរ​ទីតាំង​ផ្ទះ​លោក មាស ណេ​ត សុំ​កុំ​ចេញ​ពីផ្ទះ​បើ​ពុំ​មាន​ការចាំបាច់​។ ​ពិសេស​ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​៣​កុំ និង​៣​ការពារ ​និង​សុំ​ឲ្យ​ពាក់​ម៉ាស លាងដៃ​ដោយ​សាប៊ូ និង​បាញ់​អាល់កុល​គគ្រប់ៗគ្នា ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...