
ម្សិលមិញ ខណ្ឌឫស្សីកែវ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ម្នាក់ទៀត ជាក្រុមរាំរបស់ សុគន្ធ នីសា
(ខណ្ឌឫស្សីកែវ)៖ ក្រុមរាំរបស់តារាចម្រៀង សុគន្ធ នីសា បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ម្នាក់ទៀត និយាយតាមការឲ្យដឹងពីលោកលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នៅយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ។
បើតាមលោក ជា ពិសី អ្នកវិជ្ជមានជំងឺកូវីដ១៩នេះ ជាបុរស អាយុ២២ឆ្នាំ រស់នៅផ្ទះលេខ៤៤ ផ្លូវបេតុង ក្រុមទី៤ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ជិតផ្សារសាំហាន់។ អ្នកជំងឺរូបនេះ ត្រូវបានក្រុមគ្រូពេទ្យមកយកទៅព្យាបាលនៅមន្ទីរពេទ្យរបេង។
លោកអភិបាលខណ្ឌបានបញ្ជាក់ថា មានអ្នកពាក់ព័ន្ធនឹងបុរសរូបនេះចំនួន៥នាក់ ម្នាក់ជានារី។ ជនពាក់ព័ន្ធទាំង៥នាក់ ត្រូវបានតម្រូវឱ្យធ្វើចត្តាឡីស័កនៅក្នុងទីតាំង និងបានយកសំណាកនៅព្រឹកមិញនេះ។ អាជ្ញាធរក៏បានបិទទីតាំងខាងលើផងដែរ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីអ្នកនាង សុគន្ធ នីសា នៅល្ងាចមិញនេះ ប្អូនស្រីរបស់អ្នកនាង ត្រូវបានរកឃើញថា វិជ្ជមានជំងឺកូវីដ១៩ផងដែរ៕
Loading...
loading...