
ក្រុមគ្រូពេទ្យជំនាញ ចុះយក “អ្នកវិជ្ជមានជំងឺកូវីដ-១៩” ម្នាក់ដែលបម្រើការងារនៅក្រុមហ៊ុន ខេ លី នៅសង្កាត់ព្រែកប្រា
ដោយ
Heng ថ្ងៃទី
14 March, 2021 ម៉ោង
13:36 |
សន្តិសុខសង្គម
(ខណ្ឌច្បារអំពៅ)៖ ក្រុមការងាររបស់រដ្ឋបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ បានសហការជាមួយក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកច្បារអំពៅ ចុះយកអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១នាក់ ដែលបម្រើការងារនៅក្រុមហ៊ុន ខេ លី ស្នាក់នៅផ្ទះលេខA១២ ផ្លូវប្រឡាយព្រែកបារាំង ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានឱ្យដឹងថា បច្ចុប្បន្នករណីឆ្លងលឿនណាស់ សូមបងប្អូនបើមិនចាំបាច់កុំចេញក្រៅផ្ទះ នៅក្នុងផ្ទះឈ្នះកូវីដ-១៩ ! ក្នុងកាលៈទេសៈនេះកុំធ្វេសប្រហែសអោយសោះជាមួយជំងឺកូវីដ-១៩ ត្រូវបន្តអនុវត្តវិធានការ (៣ការពារ ៣កុំ) ឲ្យបានជាប់ជាប្រចាំ ៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
