
(ខេត្តព្រះសីហនុ)៖ នៅវេលាម៉ោង១៣ និង៤៣នាទីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ ជនជាតិចិនម្នាក់បានស្លាប់ដោយសារជំងឺរលាកលំពែក និងជំងឺសួតរ៉ាំរ៉ៃ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុប៉ុន្មានាទីមុននេះ។
សេចក្ដីប្រកាសព័ត៌មាននេះបានបញ្ជាក់ថា បុរសជនជាតិចិនរូបនោះមានឈ្មោះ Rao Shaoxing អាយុ ២៧ឆ្នាំ បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០តាមច្រកអាកាសយានដ្ឋានខេត្តព្រះសីហនុ។ ហើយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានធ្វើចត្តាឡីស័កនៅបន្ទប់លេខ ៩១៨ ក្នុងអគារស្នាក់នៅរួមរបស់បុគ្គលិកកាស៊ីណូមួយកន្លែងស្ថិតនៅក្នុងភូមិ២ សង្កាតើលេខ៤ ក្រុងព្រះសីហនុ ។
នៅនៅវេលាម៉ោង ២០ និង៤២ នាទីយប់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១ បុរសរូបនោះមានអាការៈហត់ និងចុះខ្សោយខ្លាំង ក៏បានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសីហនុ។ ដោយពិនិត្យឃើញថា បុរសរូបនេះមានអការធ្ងន់ធ្ងរ ក្រុមគ្រួពេទ្យបានរៀបចំបែបបទបញ្ជូនមករាជធានីភ្នំពេញ ប៉ុន្តែដោយសារស្ថានភាពខ្សោយបុរសរូបនេះបានទទួលមរណៈភាពនៅមន្ទីរបង្អែកពេទ្យខេត្តព្រះសីហនុ នៅវេលាម៉ោង ១៣ និង ៤៣នាទីរសៀលថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១៕
អានពិស្តារ៖